ខេត្តក្រចេះ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦៖៣០នាទីល្ងាច ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចមាត់ទន្លេ ក្នុងភូមិចំបក់១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
ដោយចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ គឺ១-ឈ្មោះ វ៉ន វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ និង ២-ឈ្មោះ ហាក់ វីរ៉ក ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ។
ចំពោះសម្ភារជាវត្ថុតាងដែលរឹបអូសបានរួមមាន :
-ម្សៅក្រាមពណ៌សថ្លាចំនួន១៥កញ្ចាប់
( ធំ៤កញ្ចប់ និងតូច១១កញ្ចប់)
-ម៉ូតូវ៉េវអាល់ហ្វាចំនួន១គ្រឿង
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកព្រែកប្រសព្វ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ស សម