អង្គការពាណិជ្ជកម្មពិភពលោក​ WTO ​ចាប់ផ្តើមដំណើរការជ្រើសរើសប្រធានថ្មី

ចែករំលែក៖

អង្គការពាណិជ្ជកម្មពិភពលោកស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល​២៥ឆ្នាំកន្លងមក ដោយសារតែ ការប្រឈមមុខតានតឹង​ដាក់គ្នារវាងប្រទេសមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក​ ។
ក្នុងពេលដែល​ស្ថានភាពកូវីដ​១៩ កំពុងតែរាលដាល និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក មិនតែប៉ុណ្ណោះការបោះឆ្នោតអាមេរិកក៏កាន់តែខិតជិត ដូច្នេះ​ការជ្រើសរើសប្រធាន WTO ​ថ្មីគឺជារឿងចាំបាច់បំផុត​។ អគ្គនាយកWTO លោកRoberto Azevedo បានសម្រេចលាលែងចេញពីតំណែង នៅចុងខែសីហា ខាងមុខ​គឺមុនអាណត្តិ​១ឆ្នាំ​ ដោយសារតែរងសម្ពាធ ពីប្រទេសមហាអំណាច ក្នុងសង្គ្រាមពាណិជ្ជកម្ម​។ ការសម្រេចលាលែងចេញពីតំណែងរបស់លោក គឺជាឱកាស​ដើម្បីឲ្យសហគមន៍អឺរ៉ុប អាមេរិក និងប្រទេសជាសមាជិករបស់អង្គការនេះ រៀបចំជាថ្មីឲ្យមានប្រសិទ្ធភាពជាងមុន។
បណ្តារដ្ឋមន្ត្រី ការបរទេស និងពាណិជ្ជកម្ម របស់អឺរ៉ុប បានអំពាវនាវឲ្យជ្រើសរើសប្រធាន ថ្មីជាបន្ទាន់​។ តាមច្បាប់ជ្រើសរើសរបស់ អង្គការ WTO ទាមទារឲ្យ ​បេក្ខភាព​ត្រូវ​មានបទពិសោធន៍ខ្ពស់ ក្នុងទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ​។ អគ្គនាយកអង្គការ​ WTO ​ថ្មី​​ និងមានការកែប្រែស្ថានប័ននេះជាទ្រង់ទ្រាយ និងមានប្រសិទ្ធភាពបំផុត ក្នុងការដឹកនាំ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print