យើងត្រូវរួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ជាកត្តាសំខាន់ណាស់..! ពាក្យថា៖ «យើងត្រូវរួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា » ។ សូមបញ្ជាក់ថា៖ ស្មោញ (Oriental Darter)​ គឺជាបក្សីមួយប្រភេទមានមាឌធំ រហូតដល់៨៥-៩៧សង់ទីម៉ែត្រ និងស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតរងគ្រោះ។ ចំនួនរបស់វានៅលើ​សាកលលោក មានប្រមាណជា ២២,០០០ក្បាល ខណៈចំនួននេះមានការធ្លាក់ចុះនៅតាម​ទីជម្រក​នីមួយៗ អាស្រ័យហេតុនេះគេចាត់វាជាប្រភេទជិត​រងគ្រោះ។
បើតាមខាង WCS-Cambodia បានបញ្ជាក់ថា៖ សត្វស្មោញ បន្តពូជលឿនជាងគេ ហើយរងការរំខានខ្លាំងពី មនុស្ស។ វារស់នៅជាហ្វូង ដែលអាចងាយស្រួលក្នុងការពារ និង​រាប់ចំនួនសំបុករបស់វា។ ចំនួនសំបុករបស់សត្វស្មាញ មានភាពថេរ​ស្ថិតនៅចន្លោះ ៦០០០សំបុកចាប់តាំងពីឆ្នាំ២០០៨មក។
អង្គការសមាគមអភិរក្សសត្វព្រៃ និងក្រសួងបរិស្ថាន បាននឹងកំពុងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីការពារសត្វស្លាបទឹក​ទាំងនោះ រួមទាំងថនិកសត្វ ពួកល្មួន និងមច្ឆជាតិ នៅតំបន់ព្រែក​ទាល់ ដែលជាតំបន់ស្នូល និងជាតំបន់លិចទឹកនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប៕

...

សម្រួលពី៖ WCS-Cambodia

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print