មន្ត្រីប៉ូលីសប៉េរូ១៧០នាក់បានស្លាប់ និងជិត១ម៉ឺននាក់ ឆ្លងជំងឺ COVID-19 ពេលបំពេញភារកិច្ច

ចែករំលែក៖

អន្តរជាតិ៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ សារព័ត៌មាន CNA បានចេញផ្សាយថា យ៉ាងហោចណាស់មន្ត្រីប៉ូលីសនៅក្នុងប្រទេសប៉េរូ ជិត១ម៉ឺននាក់បានឆ្លងជំងឺ COVID-19 និង ១៧០នាក់បានស្លាប់ បន្ទាប់ពីឆ្លងជំងឺ កំឡុងចុះពង្រឹងវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ។

ចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) រដ្ឋមន្ត្រីមហាផ្ទៃប៉េរូលោក ហ្គាស្តុន រ៉ូឌ្រីហ្គែស (Gaston Rodriguez) បានគូសបញ្ជាក់ដូច្នេះថា «ប៉ូលីសរបស់យើង ,៩០០នាក់បានឆ្លង COVID-19 ហើយក្នុងនោះមាន ១៧០នាក់បានស្លាប់»លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ប៉ូលីស ,០០០នាក់ផ្សេងទៀត នឹងតម្រូវឱ្យស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដោយសារបញ្ហាអាយុ និងសុខាភាពរបស់ពួកគេ។

សូមជម្រាបថា មន្ត្រីប៉ូលីសជិត ១០,០០០នាក់បានឆ្លង COVID-19 កំឡុងពួកគេចុះពង្រឹងវិធានការបិទប្រទេស និងគម្លាតសង្គមរយៈពេល១២សប្ដាហ៍មកនេះ។

គួរបញ្ជាក់ថា បើតាមលោក Gaston Rodriguez ប៉ូលិសរុប ៨០,០០០នាក់ ត្រូវបានដាក់ពង្រាយឱ្យចុះរឹតបន្តឹងវិធានការបិទប្រទេសប៉េរូ ដែលបច្ចុប្បន្នជាប្រទេស រងគ្រោះធ្ងន់ធ្ងរលំដាប់ទី ក្នុងតំបន់អាមេរិកឡាទីនបន្ទាប់ប្រេស៊ីល និងលេខ លើពិភពលោកដោយមានករណីឆ្លងCOVID-19 ចំនួន ២១៤,៧៨៨ករណីក្នុងនោះស្លាប់ ,១០៩នាក់ និងជាសះស្បើយ ១០២,៤២៩នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print