ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពបើកទ្វាររថយន្តលួចយកកាបូប

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់និងស្វាគមន៍ម្នាក់១ដៃ១ជើងរួចប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីរូបគេបានធ្វើសកម្មភាពបើកទ្វាររថយន្តលួចយកកាបូបស្ពាយហើយប្រុងរត់គេចខ្លួនតែរត់មិនរួច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧:០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ស្ថិតនៅចំណុចផ្លូវបេតុងក្រុម២ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ខុង ជឿនណារិន ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់ក្នុងភូមិថ្មរគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងបក្ខពួកម្នាក់ទៀតឈ្មោះ អាវិច ភេទប្រុស អាយុប្រហែល២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រត់គេចខ្លួន។ចំណែកជនរងគ្រោះឈ្មោះ គ្រី កដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុគាត់បានចតរថយន្តនៅមុខផ្ទះ ហើយចុះពីលើរថយន្តមកបើកដំបូលកូទដើម្បីយកសម្ភារៈបម្រុងចូលផ្ទះ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកមកបើកទ្វារថយន្តខាងមុខផ្នែកខាងស្តាំហើយបានធ្វើសកម្មភាព ទាញយកកាបូបស្ពាយបានបម្រុងឡើងជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះឃើញទាន់ក៏រត់ទៅទាញប្រតាយប្រតប់ និងឃាត់បានជនសង្ស័យបាន១នាក់ស្របពេលកម្លាំងល្បាតរបស់ប៉ុស្តិ៍ភ្នំពេញថ្មីល្បាតដល់ទីនោះ ហើយក៍ធ្វើការឃាត់ខ្លួនជនសង្ស័តែម្តង។

បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋានខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

IMG-20160122-WA0004

IMG-20160122-WA0002 (1)

IMG-20160122-WA0003

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print