សិក្ខាកាមOPJជំនាន់ទី២១ ចុះមកកម្មសិក្សាស្វែងយល់អំពី តួនាទី និងភារកិច្ចរបស់រដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ សិក្ខាកាមកងរាជអាវុធហត្ថវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៍ជំនាន់ទី២១ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ បានចុះមកកម្មសិក្សាស្វែងយល់ អំពី តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានចុះទៅកម្មសិក្សានៅសាលាដំបូងរាជធានីភ្នំពេញ និងសាលារាជបណ្ឌិតសភាវិជ្ជាជីវះតុលាការអស់រយះពេល២ថ្ងៃកន្លងមក។   

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា បានថ្លែងសុន្ទរកថាស្វាគមន៍ដល់សិក្ខាកាមយ៉ាងដូច្នេះថាៈ អំពីរដ្ឋសភា រដ្ឋសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

នីតិកាលរបស់រដ្ឋសភាមានកំណត់៥ឆ្នាំ-តំណាងរាស្រ្តមានអភ័យឯកសិទ្ធសភា-រដ្ឋសភាប្រជុំសាមញ្ញពីរដងក្នុងមួយឆ្នាំ សម័យប្រជុំនិមួយៗ មានថិរវេលាយ៉ាងតិច៣ខែ។

លោកបន្តថាៈ រដ្ឋសភាអនុម័តច្បាប់ធម្មនុញ្ញ ឬលើកអភ័យឯកសិទ្ធសភា ឬបន្តនីតិកាលសភាមួយឆ្នាំ ដោយសំឡេងភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ រដ្ឋសភាអនុម័តច្បាប់ទាំងឡាយ អនុម័តថវិកាជាតិ ផែនការរដ្ឋ ការសន្យានានា ផ្នែកហិរញ្ញវត្ថុ ឬបោះឆ្នោតទុកចិត្តរាជរដ្ឋាភិបាល ។

លោកអគ្គលេខាធិការបានបញ្ជាក់ថាៈ រដ្ឋសភាបើកទូលាយអោយប្រជាពលរដ្ឋចូល និងស្នើរមកតំណាងរាស្រ្តរបស់ខ្លួនសួរពីចម្ងល់នានាដល់រាជរដ្ឋាភិបាល។

លោកវរសេនីយ៍ឯក ខៀវ សុីសាវុន នាយករង គ្រប់គ្រងសិក្ខាកាម និងជាប្រធានដឹកនាំប្រតិភូដឹកនាំ បានថ្លែងលើកឡើងពីការសិក្សារបស់សិក្ខាកាមអស់រយះពេល៥ខែនូវមុខវិជ្ជាច្បាប់ និតិវិធី ហើយសិក្ខាកាមសុទ្ធតែបានឆ្លងការប្រឡងចូលរៀន ដោយជានាយអាវុធហត្ថមកពីទាំង២៥រាជធានី-ខេត្ត ចំណុះអោយកងរាជអាវុធលើផ្ទៃប្រទេស មានតួនាទីជា នាយ នាយរងការិយាល័យ មេបញ្ជាការរងខេត្ត មេបញ្ជាការ មេបញ្ជាការរង ខណ្ឌ ស្រុក នាយផ្នែក ជំនួយការ ជាដើម៕

...

ដោយ៖ សុខ ខេមរា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print