ក្រុមចោរអាកាមានគ្នាបីនាក់ចូលប្លន់ផ្ទះអ្នកលក់ចាប់ហួយបានសម្រេច សរុបទឹកប្រាក់អស់ជាង១០ម៉ឺនបាតនៅក្នុងស្រុកម៉ាឡៃ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ក្រុមចោរអាកាមួយក្រុមមានគ្នាបីនាក់ចូលប្លន់ផ្ទះអ្នកលក់ចាប់ហួយមួយកន្លែងចុងកាត់មាត់ញ៉កបានសម្រេច គេចខ្លួនដោយសុវត្តិភាពសរុបទឹកប្រាក់អស់ជាង១០ម៉ឺនបាត កាលពីម៉ោង៧ និង៣៥នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នៅក្នុងភូមិបុស្ស ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

20160122_113857

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះម៉ុក ផន ភេទប្រុស អាយុ៤២ឆ្នាំត្រូវជាប្ដីរបស់ឈ្មោះហ៊ី ហ៊ុយ អាយុ៣៨ឆ្នាំ(ប្រពន្ធ)មុខរបលក់ ចាប់ហួយនិងចែកចាយទឹកកកដុំ រាយ មានទីលំនៅភូមិបុស្សធំ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាងរបស់ម្ចាស់ផ្ទះប្រាប់ថា ទ្រព្យសម្បត្តិដែលក្រុមចោរអាកាយកបាននោះរួមមាន៖ កងដៃផ្លាកទីនចំនួន១០កង តម្លៃ១៦០០០បាត/ ខ្សែរកមាស២ខ្សែ ទម្ងន់១តំឡឹង២ជី តម្លៃ៦០០០០បាត/ ផ្លាកដៃផ្លាកទី១ខ្សែរ តម្លៃ១៥០០០បាត/ ចិញ្ជៀនមាស១វង ទំងន់២ជី តម្លៃ១០០០០បាត/ ប្រាក់រៀលខ្មែរ៣លានរៀល/ ប្រាក់បាត៧០០០បាត/ កាតទូរសព្ទ័ចំនួន១០០ដុល្លា/ទូរស័ព្ទដៃ៣គ្រឿង ក្នុងនោះក្រុមចោរមុនចេញយកបារីនិងសុរាមួយចំនួនផងដែរ។

ស្រ្តីជាប្រពន្ធបន្តថា៖ មុនកើតហេតុគ្រួសារ(ប្ដី)របស់គាត់មិនបាននៅផ្ទះឡើយ ដោយរវល់ទៅហូបការគេ ហើយមុនឈានដល់ករណីប្លន់មានរថយន្តកាមរីមួយគ្រឿងពណ៌ស បានមកសួររកទិញទឹកកក ដោយខ្លួន(ប្រពន្ធ) ឆ្លើយថាទឹកកកអស់ហើយពូ គ្រានោះអ្នកជិះរថយន្តនោះក៏ចេញទៅបាត់ លុះ ប្រហែលជា១៥ទៅ២០នាទីក៏មានជនមិនស្គាល់មុខមានគ្នាបីនាក់ប្រដាប់ដោយអាវុធអាកាស្វាយបត់ចាស់១ដើមចូលមកក្នុងផ្ទះរបស់គាត់ ពេលដែលគាត់អង្គុយមើលទូរទស្សន៍ ហើយគាត់(ប្រពន្ធ)បានពោលថាៈពូយកអី ក៏យកទៅសូមកុំធ្វើបាបខ្មុំនិងកូនខ្មុំ។

ប្រភពបញ្ជាក់ថា ពេលនោះក្រុមចោរដែលប្រដាប់ដោយកាំភ្លើងអាកាស្វាយបត់នោះក៏នាំគ្នាចូលក្នុងបន្ទប់រុករកប្រាក់និងគម្រាមឲ្យគាត់ដោះខ្សែរដៃ និងខ្សែរករួមទាំងចិញ្ជៀន ។ ក្រោយធ្វើសកម្មភាព ក្រុមចោរ១ក្រុមមានគ្នាបីនាក់់នោះបានប្រមូលស្រា.បារី និងបញ្ជីប្រាក់ចេញទៅបាត់ដោយខ្លួនគាត់មិនបានមើលឡើយ មិនដឹងថាក្រុមចោរទាំងនោះចេញទៅតាមផ្លូវណាឡើយ។

ក្រោយកើតហេតុនៅថ្ងៃទី២២ខែឆ្នាំដដែលសមត្ថកិច្ចពីស្ថាប័នកម្លាំងនគរបាលខេត្តបន្ទាយមានជ័យនិងកម្លាំងអាវុធហត្ថខេត្តចុះកសាងសំណុំរឿងបន្តដើម្បីស្រាវជ្រាវរកមុខក្រុមចោរប្លន់ប្រដាប់អាវុធយកចាត់ការ។

ប្រភពសមត្ថកិច្ចប្រាប់ថា ក្រុមចោរប្លន់ប្រដាប់អាវុធខាងលើនេះគឺកំណត់មុខសញ្ញាបានចំណុចខ្លះៗហើយ  ហើយក្រុមចោរប្លន់ខាងលើនេះគីអាចអ្នកនៅចាំចំការ ហើយអាវុធដែលពួកគេយកមកប្លន់គីជាអាវុធចាស់នេះបើតាមការស្រាវជ្រាវ ហើយគឺជាអាវុធដែលប្រជាពលរដ្ឋមួយចំនួនលាកទុកជាយូរមកហើយ តែពេលនេះសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាបន្ថែម ចំណែករថយន្តសង្ស័យខាងលើគីកម្លាំងនគរបាលបានឃាត់យកទៅសាកសួរនៅស្នងការខេត្តបន្ទាយមានជ័យហើយ៕

20160122_105930

20160122_113846

20160122_113800

20160122_105612

20160122_105709

20160122_105756

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print