ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបុរសម្នាក់ បញ្ចូនទៅកាន់តុលាការក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះជាបងប្អូនជីដូនមួយស្រីពីបទរំលោភសេពសន្ទេវៈបានសម្រេច។
ប្រភពពីសមត្ថកិច្ច កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ ឲ្យដឹងថា ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះស៊ុន ស្រីនួន អាយុ19ឆ្នាំរស់នៅក្នុងផ្ទៈជាមួយជនសង្ស័យហើយត្រូវជាបងប្អូនជីដូនមួយចំណុចមណ្ឌល7 ក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅវេលាម៉ោង21 និង០០នាទី ថ្ងៃទី21 ខែមករាឆ្នាំ 2016 សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោៈ សាន់ គឹមហេង អាយុ22ឆ្នាំនៅហ្នឹងកន្លែងកើតហេតុតែម្តង។
នៅមុខសមត្ថកិច្ច ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅ ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦ម៉ោង23និង40 នាទី រូបនាងនិងជនសង្ស័យដែលជាបងប្អូនជីដូនមួយនិងរស់នៅជាគ្នាបាននាំគ្នាផឹកសីុជាលក្ខណៈគ្រួសានៅនឹងផ្ទៈ នៅពេលដែលនាងខ្ញុំកំពុងស្រវឹង ក៏ជនសង្ស័យចាប់ រំលោភបានសំរេចចំនួន01លើកទើបនាងដាក់ពាក្យបណ្តឹងឲ្យអាវុធហត្ថស្នាក់ការសន្តិសុខ568ចាប់បញ្ចូនជនសង្ស័យទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជយ័តែម្តង៕
ដោយ៖ វណ្ណា