ខេត្តព្រះសីហនុ៖ កំព្យូរទ័រសរុបចំនួន ២៩ គ្រឿងត្រូវបានក្រុមការងារតំណាង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ដានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុផ្តល់ជូនដល់ស្មៀនឃុំ សង្កាត់ទាំង ២៩ នៃស្រុកក្រុងទាំង ៥ របស់ខេត្តព្រះសីហនុនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះ។ ការផ្តល់កំព្យូទ័រជូនស្មៀនឃុំសង្កាត់នេះគឺជាផ្នែកមួយនៃការចូលរួមពង្រឹងប្រសិទ្ធភាពបន្ថែមលើការងាររបស់ស្មៀនឃុំសង្កាត់ក្នុងការបម្រើការងារក្នុងឃុំសង្កាត់ផង និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋផង។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានផ្តោតសំខាន់លើគុណភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយកសាងធនធានមនុស្សថ្នាក់មូលដ្ឋាន ពង្រឹងសមត្ថភាពបន្ថែមលើផ្នែកព័ត៌មានវិទ្យាដើម្បីជំរុញការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិចដល់ថ្នាក់មូលដ្ឋាន៕
ដោយ៖ សិលា