លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខមន្ត្រីដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១២

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជេីញចុះសួរសុខទុក្ខមន្ត្រីអន្តរាគមន៍២នាក់ ដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅពេលកំពុងតែបំពេញភារកិច្ចអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបង្កឡេីងដោយបុរសម្នាក់បេីកម៉ូតូក្នុងល្បឿនលឿនមកបុកសមត្ថកិច្ចដែលបណ្តាលឲ្យមន្ត្រីម្នាក់របួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។

ក្នុងឱកាសនោះដែរ លោកអភិបាលបានបង្ហាញការសោកស្តាយដែលជនបង្កបេីកបរមិនគោរពច្បាប់ បេីកល្បឿនលឿន មកបុកសមត្ថកិច្ចបណ្តាលឲ្យគ្រោះថ្នាក់ដូច្នេះ ជាពិសេសឯកឧត្តមអភិបាលក៏បាននាំយកជាថវិកាមួយចំនួនដេីម្បីជួយឧបត្ថម្ភដល់មន្ត្រីទាំង២នាក់ ដេីម្បីជួយសម្រាលដល់ការសម្រាកព្យាបាលនេះផងដែរ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print