​ជិះ​ម៉ូតូឌុប​គ្នា​បើក​ទៅ​បុក​រះ​កង់​សិស្សសាលា​បណ្ដាល​ឱ្យ​របួសធ្ងន់​២​នាក់​និង​ស្រាល​៤​នាក់

ចែករំលែក៖

​ខេត្ដបន្ទាយមានជ័យ៖​ នៅ​វេលា​ម៉ោង​ ៥​ល្ងាច​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ មាន​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ ដោយ​ម៉ូតូ​មួយ​គ្រឿង​បាន​បើក​បុក​រះ​កង់​ សិស្សសាលា​ដែល​ត្រៀម​នឹង​ឆ្លងថ្នល់​ បណ្ដាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​របួសធ្ងន់​២​នាក់​ ចំណែក​កូនសិស្ស​របួសស្រាល​៤​នាក់​ លើ​ កំណាត់​ផ្លូវជាតិ​លេខ​៥៦​ ស្ថិត​ក្នុងភូមិ​ គោក​រកា​ ឃុំ​តា​បែន​ ស្រុក​ស្វាយចេក​ ខេត្ដបន្ទាយមានជ័យ​។​

​ប្រភព​ពី​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១២​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​១G-៩៤​ ១៤​ បើក​ពី​ជើង​ទៅ​ត្បូង​ឌុ​ប​គ្នា​២​នាក់​ បើក​ ដោយ​ឈ្មោះ​ ផៃ​ គង់​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ មុខរបរ​លក់​សាច់​ជ្រូក​នៅ​ភូមិ​ រលួស​ ឃុំ​រលួស​ ស្រុក​ស្វាយចេក​។​ លុះ​ បើក​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ បើក​ទៅ​បុក​រះ​ទៅ​លើ​កង់​សិស្សសាលា​៣​ កង់​ដែល​កំពុង​ឈប់​នៅ​ចិញ្ចើមថ្នល់​បម្រុង​ ឆ្លងថ្នល់​បណ្ដាល​ឱ្យ​របួស​ឈ្មោះ​ ផៃ​ កង់​ បែក​បបូរមាត់​លើ​ និង​បាក់​កដៃ​ស្ដាំ​ធ្ងន់​ និង​ឈ្មោះ​ធាន​ ប៊ុ​ន​ផៃ​ ភេទ​ប្រុស​ អាយុ​២១​ ឆ្នាំ​មុខរបរ​សិស្ស​រស់នៅ​ភូមិ​ឃុំ​ជាមួយ​ គ្នា​របួស​បែក​ជង្គង់​ស្ដាំ​ និង​បាក់ជើង​ខាង​ ស្ដាំ​ធ្ងន់​។​ ចំណែក​កូនសិស្ស​របួស​៤​នាក់​ ស្រាល​ ទី​១-​ឈ្មោះ​ គ្រី​ សី​ម៉ា​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ សិស្ស​នៅ​ភូមិ​អូរ​វែង​ជើង​ ឃុំ​តា​បែន​ ស្រុក​ស្វាយចេក​របក​កែងដៃ​ ស្រាល​,​ ទី​២-​ឈ្មោះ​ តុ​ត​ ចំរុង​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ សិស្ស​រស់នៅ​ភូមិ​-​ឃុំ​ ជា​ មួយ​គ្នា​របួស​របក​ជង្គង់​ស្ដាំ​ស្រាល​,​ ទី​៣-​ឈ្មោះ​ ស្មាន​ ស្រី​មុត​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ សិស្ស​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នារ​របក​ ខ្នងដៃ​ឆ្វេង​ស្រាល​ និង​ទី​៤-​ឈ្មោះ​ ភឿ​ត​ សុភា​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ ជា​សិស្ស​ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​របួសស្រាល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ បញ្ជូន​អ្នក​របួសធ្ងន់​ទៅ​កាន់​មន្ទីរពេទ្យ​ បង្អែក​ខេត្ដបាត់ដំបង​។​ រីឯ​ម៉ូតូ​ និង​កង់​យក​ មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ ស្រុក​ស្វាយចេក​រង់ចាំ​ដោះស្រាយ​នៅ​ ពេល​ក្រោយ​៕​

Vanna_9 copy

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print