មាស​ សុខ​សោភា​ ពេញចិត្ដ​ការ​រស់នៅ​បែប​សម័យ​ទំនើប​

ចែករំលែក៖

​ភ្នំពេញ៖​ កញ្ញា​ មាស​ សុខ​សោភា​ តារាចម្រៀង​ល្បី​នៅ​កម្ពុជា​បាន​បង្ហាញ​ វត្ដមាន​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​ការ​ប្រកាស​ ចេញ​នូវ​អាល់​ប៊ុ​ម​បទ​ចម្រៀង​វ៉ុល​ថ្មី​របស់​ នាង​ដំណាលគ្នា​នឹង​កម្មវិធី​ប្រកាស​បើក​លក់​ដំណាក់កាល​ទី​២​របស់​ខុន​ដូ​ទំនើប​ CASA​ Meridian​ នៅ​តំបន់​កោះ​ពេជ្រ​។​

IMG_0830

​តារាចម្រៀង​រូប​នេះ​បញ្ជាក់​ថា​ នាង​ ពិតជា​មានការ​ចាប់អារម្មណ៍​ខ្ពស់​ជាមួយ​ នឹង​ជីវិត​រស់នៅ​បែប​ស៊ី​វី​ល័យ​ពិសេស​ ការ​រស់នៅ​ក្នុង​លំនៅ​ឋាន​បែប​ខុន​ដូ​មាន​កម្ពស់​ខ្ពស់​។​

​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​របស់​ផលិត​ កម្ម​ថោ​នរូ​ប​នេះ​បញ្ជាក់​ថា​ នាង​ពិតជា​ សប្បាយចិត្ដ​និង​មាន​កិត្ដិយស​បំផុត​ ដែល​ក្រុមហ៊ុន​បាន​ផ្ដល់​ឱកាស​សម្រាប់​នាង​បង្ហាញ​នូវ​អាល់​ប៊ុ​ម​ចម្រៀង​ទោល​ថ្មី​វ៉ុល​ទី​៨៧​របស់​ផលិតកម្ម​ថោ​ន​ដំណាល​ គ្នា​នឹង​ការ​ប្រកាស​បើក​លក់​ដំណាក់កាល​ទី​២​របស់​ក្រុមហ៊ុន​ផង​ដែរ​។​ ការ​បញ្ជាក់​ នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ខែមករា​ក្នុង​បរិវេណ​អគារ​ខុន​ដូ​ផ្ទាល់​ គ្រា​ដែល​នាង​ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ អញ្ជើញ​ជា​ភ្ញៀវ​ពិសេស​ក្នុង​កម្មវិធី​ប្រកាស​ បើក​ដំណើរការ​លក់​ខុន​ដូ​ដំណាក់កាល​ទី​២​ CASA​ Meridian​ ។​ តារាចម្រៀង​ លំដាប់​ជួរ​មុខ​រូប​នេះ​បញ្ជាក់​ ដែរ​ថា​ នាង​ពិតជា​ចាប់អារម្មណ៍​ខ្ពស់​ចំពោះ​ការ​រស់នៅ​បែប​ទំនើប​ពិសេស​ការ​រស់នៅ​ក្នុង​ លំនៅ​ឋាន​បែប​ខុន​ដូ​នេះ​។​ នាង​បញ្ជាក់​ ថា​ គុណសម្បត្ដិ​នៃ​ការ​រស់នៅ​បែប​ខុន​ ដូ​នឹង​ធ្វើ​ឱ្យ​ជីវិត​រស់នៅ​បែប​ទាន់សម័យ​ ព្រោះតែ​លំ​ឋាន​ប្រភេទ​នេះ​នឹង​ផ្ដល់​នូវ​ ជីវិត​ពោ​នៅ​ពេញ​ដោយ​ភាព​សប្បាយ​រីក​ រាយ​។​ នាង​បញ្ជាក់​ថា​ នៅ​CASA​ By​ Meridian​ នេះ​គឺ​មាន​ ទីតាំង​ល្អ​ អគារ​ មាន​ហុងស៊ុយ​ខ្ពស់​ មាន​ទេសភាព​ស្រស់​ ត្រកាល​សម្រាប់​គយគន់​ មាន​ទីតាំង​ផ្សារ​ ទំនើប​កន្លែង​ហាត់ប្រាណ​ អាហារ​ដ្ឋា​ន​ ការ​កម្សាន្ដ​សម្រាក​លំហែកាយ​ផង​ដែរ​។​ នាង​ថា​វា​ពិតជា​មាន​ភាព​ខុស​គ្នា​រវាង​ ការ​រស់នៅ​ផ្ទះ​ជាន់​ផ្ទាល់​ដី​នឹង​ការ​រស់នៅ​លើ​ខុន​ដូរ​ខ្ពស់​ពិសេស​គឺ​នាង​ចូល​ចិត្ដ​ ទេសភាព​ប្រណីត​នៃ​តំបន់​នេះ​ពិសេស​ តំបន់​កោះ​ពេជ្រ​ដែល​មានការ​អភិវឌ្ឍ​ លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​ ។​ នាង​ប​ ញ្ជា​ក់ថា​ តំបន់​នេះ​នឹង​ក្លាយជា​តំបន់​ មានការ​អភិវឌ្ឍន៍​ខ្ពស់​និង​មាន​អនាគត​ល្អ​សម្រាប់​អ្នកមាន​បំណង​ស្វែងរក​ការ​ រស់នៅ​បែប​សម័យ​ទំនើប​នោះ​។​

​ស្ថាបនិក​និង​ជានា​យក​គ្រប់គ្រង​CASA​ Meridianelak​ Murray​ Ko​ បាន​បញ្ជាក់​ ថា​ លោក​ពិតជា​រំភើប​ក្នុង​ការ​ប្រកាស​ បើក​ដំណើរការ​លក់​ដំណាក់កាល​ទី​២​ បន្ទាប់​ពី​ដំណាក់កាល​ទី​១​ទទួល​បានការ​ គាំទ្រ​ហួស​ពី​ការ​រំពឹង​ទុក​។​ លោក​ថា​ អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​លោក​រំភើប​ផង​ ដែរ​គឺ​ការ​បង្ហាញ​វត្ដមាន​តារា​កិត្ដិយស​ដ៏​ល្បី​របស់​កម្ពុជា​ដែល​បាន​ដាក់​សម្ពោធ​ នូវ​កម្រង​ចម្រៀង​អាល់​ប៊ុ​ម​ថ្មី​នៅ​លើ​ទី​ ផ្សារ​។​ លោក​បញ្ជាក់​ថា​ CASA​ Meridian​ នឹង​ផ្ដល់​នូវ​អ្វី​ដែល​ប្លែក​ពី​អ្នក​ដទៃ​គឺ​ភាព​ រឹង​មាំ​និង​ការ​យកចិត្ដទុកដាក់​គ្រប់​ជ្រុង​ ជ្រោយ​។​ លោក​ថា​ ក្រុមហ៊ុន​នឹង​ដាក់​ បង្ហាញ​នូវ​បន្ទប់​ស្នាក់​នៅ​ពិត​នៅ​ពាក់​ កណ្ដាល​នៃ​ការ​សាងសង់​អគារ​ដែល​អតិថិជន​អាច​ចូល​ទៅ​ទស្សនា​ដោយ​ផ្ទាល់​ មុន​ពេល​ពួក​គេ​សម្រេចចិត្ដ​ទិញ​ដែល​ មុន​ពេល​គម្រោង​សាងសង់​ត្រូវ​បាន​ បញ្ចប់​នៅ​ខែមិថុនា​ឆ្នាំ​២០១៧​នោះ​។​ លោក​បញ្ជាក់​ដែរ​ថា​ លោក​ក៏​នឹង​ផ្ដល់​ ជូន​នូវ​ការ​លក់​ក្នុង​តម្លៃ​ពិសេស​ដល់​អតិថិជន​ក៏​ដូច​ជា​កញ្ញា​ មាស​ សុខ​សោភា​ សម្រាប​គម្រោង​ដំណាក់កាល​បន្ទាប់​នេះ​។​

​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ​ភ្ញៀវ​កិត្ដិយស​និង​តារាចម្រៀង​ល្បីឈ្មោះ​ មាស​ សុខ​ សោភា​ ត្រូវ​បាន​ក្រុមហ៊ុន​អញ្ជើញ​ទៅ​ ចូល​ទស្សនា​បន្ទប់​គំរូ​មួយ​ចំនួន​របស់​ CASA​ Meridian​ នៅ​ជាន់​ទី​១៥​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​សម្រាប់​អ្នកចូលរួម​ក្នុង​ កម្មវិធី​នេះ​ត្រូវ​បាន​តារាចម្រៀង​រូប​នេះ​ផ្ដល់​ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍​គឺ​អាល់​ប៊ុ​ម​ចម្រៀង​ទោល​ថ្មី​របស់​នាង​ដោយ​ផ្ទាល់​ ជាមួយនឹង​ហត្ថលេខា​ផ្ទាល់​ពី​នាង​ដែល​ នាង​រំពឹង​ថា​នឹង​ទទួល​បានការ​ពេញចិត្ដ​ និង​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​៕​

IMG_0808

...

ដោយ៖ វ​ឌ្ឍ​នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print