​នៅ​បាត់ដំបង​ក៏​មាន​រណ្ដៅ​ដី​ជ្រៅ​ដល់​ក្បាល​ប្រេត​ដែរ

ចែករំលែក៖

​ខេត្ដបាត់ដំបង​៖​ មិនមែន​តែ​នៅ​ ភ្នំពេញ​ដែល​មានការ​អភិវឌ្ឍ​ខ្លាំង​នោះ​ ទេ​ ដែល​មាន​រណ្ដៅ​ដី​ជ្រៅ​បន្សល់​ទុក​នៅ​ ខេត្ដបាត់ដំបង​ក៏​មាន​រណ្ដៅ​ដី​ជ្រៅៗ​ដែរ​ ។​

fer (3)

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​បាត់ដំបង​ មានការ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព​កូន​ ចៅ​ក៏​ដូច​ជា​សត្វពាហនៈ​នៅ​ពេល​ក្រុម​ឈ្មួញ​ជា​ច្រើន​ធ្វើ​សកម្មភាព​កាយ​យក​ អាចម៍ដី​យ៉ាង​គគ្រឹកគគ្រេង​បន្សល់​នូវ​ ជម្រៅ​ដី​ធំៗ​គួរ​ឱ្យ​ព្រួយបារម្ភ​ ។​

​បើ​តាម​ប្រជាពលរដ្ឋ​ថា​ រណ្ដៅ​ដី​ដ៏​ គួរ​ឱ្យ​ភ័យ​ខ្លាច​នោះ​ ស្ថិត​នៅ​ភូមិ​ច្រាប​ ក្រសាំង​ ក៏​ដូច​ជា​អន្លង់​វិល​ ដែល​មាន​ រហូត​ទៅ​ដល់​៤-៥​កន្លែង​ និង​មាន​ជម្រៅ​ ចាប់ពី​៧​ម៉ែត្រ​រហូត​ទៅ​ដល់​ជាង​១០​ ម៉ែត្រ​ឯណោះ​ ។​ រណ្ដៅ​ដ៏​ជ្រៅៗ​នេះ​បាន​ ធ្វើ​ឱ្យ​ពួក​គាត់​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង​នៅ​ ពេល​ដល់​រដូវភ្លៀង​ដែល​អាច​ធ្វើ​ឱ្យ​ មនុស្ស​លង់​ក៏​ដូច​ជា​សត្វពាហនៈ​ចូល​ទៅ​កាន់​ទីនោះ​ដោយ​មិនដឹង​ខ្លួន​ ក៏​ដូច​ជា​ការ​ បាក់​ដី​ផ្ទះ​របស់​ពួក​គាត់​ផង​ដែរ​ ។​

​បើ​តាម​ម្ចាស់​គ្រឿងចក្រ​និង​ក្រុម​ឈ្មួញ​ ដែល​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​ជា​រណ្ដៅ​នេះ​បាន​ថ្លែង​ថា​ រណ្ដៅ​ដី​ដែល​ពួក​គេ​ ជីក​នេះ​គឺ​បាន​ទិញ​ដី​គេ​ ហើយ​បើ​មិន​ជីក​ ឱ្យ​ជ្រៅ​ធ្វើ​ម៉េច​នឹង​ចំណេញ​ ។​ ម្យ៉ាងទៀត​ ការ​ជីក​នេះ​គឺ​ពួក​គេ​បាន​សុំ​ច្បាប់​ត្រឹម​ ត្រូវ​ដោយ​បាន​បង់លុយ​ឱ្យទៅ​មន្ទីរ​ក្នុង​ មួយ​ម៉ែត្រគូប​ចំនួន​បួន​កាក់​ដុល្លារ​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ នគរវត្ដ​មិន​ អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ អ៊ា​ន​ មាឃ​ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ដ​ បាត់ដំបង​បាន​ទេ​ ដោយសារ​ទូរស័ព្ទ​ចូល​ ជា​ច្រើន​ដង​តែ​មិន​មាន​អ្នក​ទទួល​ ។​

​ការ​ដែល​លោក​ប្រធាន​មន្ទីរ​មិន​ ទទួល​ទូរស័ព្ទ​របស់​អ្នក​សារព័ត៌មាន​ បើ​ តាម​លោក​ អេ​ង​ ដែល​ជា​ឈ្មួញ​កាយ​ ដី​ធំ​ជាងគេ​ក្នុង​ក្រុង​បាត់ដំបង​ និង​ស្និទ្ធ​ ជាមួយ​លោក​ប្រធាន​មន្ទីរ​នោះ​ថា​ លោក​ ប្រធាន​គាត់​មិន​ទទួល​ទូរស័ព្ទ​អ្នកកាសែត​ទេ​ ព្រោះ​គ្មាន​បាន​ប្រយោជន៍​អី​ ដោយ​អ្នក​ កាសែត​បាន​តែ​បង្ហោះ​និង​បាន​តែ​ផ្សាយ​ញុះញង់​ ៕​

...

ដោយ៖ ហេង​ និ​រ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print