​ស្ដ្រី​ម្នាក់​មក​តាំងខ្លួន​ស្នង​លោកយាយ​ទេព​នៅ​ក្បែរ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​អាជ្ញាធរ​អត់​ខ្វល់​

ចែករំលែក៖

​ខេត្ដសៀមរាប៖​ ប្រជាពលរដ្ឋ​ក្នុង​ ខេត្ដសៀមរាប​ព្រមទាំង​ភ្ញៀវ​ទេសចរ​ ដែល​បាន​ឆ្លងកាត់​តាម​ព្រះ​អង្គ​ចេក​ព្រះ​ អង្គ​ចម​ជា​ពិសេស​កន្លែង​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​អុច​ធូប​គោរព​នៅ​មុខ​ព្រះ​ ភ័ក្ដ្រ​លោកយាយ​ទេព​ដើម្បី​សុំ​សេចក្ដី​ សុខ​សេចក្ដីចម្រើន​ ។​ ប៉ុន្ដែ​បែរជា​ឃើញ​ស្ដ្រី​ ចំណាស់​ម្នាក់​បាន​ស្លៀក​សំលៀក​បំពាក់​ ព្រមទាំង​មាន​ពាក់​ឆៀង​ដូច​ជា​អ្នក​ចូល​ រូប​មក​អង្គុយ​មុខ​សំណាក​របស់​លោក​ យាយ​ទេព​ ដោយ​តាំង​ខ្លួនឯង​ជា​អ្នក​ស្នង​ រូប​លោកយាយ​ទេព​ ដើម្បី​ឱ្យ​គេ​គោរព​ តាំងពី​ល្ងាច​ដល់​យប់​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ ជាតិ​លេខ​៦​ ក្នុងភូមិ​មណ្ឌល​២​ សង្កាត់​ ស្វាយ​ដង្គុំ​ ក្រុង​-​ខេត្ដសៀមរាប​ ។​

​តាម​ប្រភព​ពី​ពលរដ្ឋ​បាន​និយាយ​រិះ​ គន់​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ថា​ ប្រហែល​មក​ពី​លោកស្នងការ​ខេត្ដ​ និង​លោក​ ឃឹម​ ប៊ុ​ន​សុង​ អភិបាលខេត្ដ​ មិន​បាន​មើល​ពុំ​បាន​គិត​ថា​មានរឿង​បែប​ នេះ​កើតឡើង​ធ្វើ​ឱ្យ​ក្រុម​អ្នក​បារមី​និយម​ ដែល​បាន​តាំងខ្លួន​ទៅ​ធ្វើ​ពិធី​ជាន់ឈ្លី​លើ​រូប​ សំណាក​លោកយាយ​ទេព​ដែល​ជា​កន្លែង​ទី​សក្ការ​គោរព​បូជា​របស់​ប្រជាពលរដ្ឋ​ ក្នុង​ខេត្ដសៀមរាប​ ។​

​តាម​ប្រភព​បន្ដ​ថា​ ចំពោះ​សមត្ថ​ កិច្ច​ដែល​ឈរ​យាម​ជុំវិញ​ព្រះរាជ​ដំណាក់​ពេល​ឃើញ​មាន​មនុស្ស​តាំងខ្លួន​នៅ​មុខ​សំណាក់​ព្រះ​ភ័ក្ដ្រ​លោកយាយ​ទេព​ហើយ​នាំ​គ្នា​ឈរ​មើលទៅ​វិញ​ពុំ​មាន​វិធានការ​អ្វី​ទាល់តែ​សោះ​ ហើយ​សមត្ថកិច្ច​នគរ​ បាល​ដែល​យាម​នៅ​កន្លែង​ព្រះ​អង្គ​ចេក​ ព្រះ​អង្គ​ចម​និង​លោកយាយ​ទេព​នេះ​ បែរជា​នាំ​គ្នា​ដាក់​ម៉ូតូ​និង​ឡាន​យក​លុយ​ ទៅ​វិញ​ ។​

​ទ​ង្វើ​ទាំងនេះ​ជា​ការ​ជាន់ឈ្លី​ទៅ​លើ​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ ប្រទេស​ដែល​គេ​មាន​ជំនឿ​រាប់​ពាន់​ឆ្នាំ​ មក​ហើយ​ ។​

​លោក​ វណ្ណ​ ប៊ុ​ន​ណា​ ប្រធាន​មន្ទីរ​ ធម្មការ​ និង​សាសនា​ខេត្ដសៀមរាប​បាន​ មាន​ប្រសាសន៍​នៅ​ ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ថា​ ចំពោះ​ស្ដ្រី​ដែល​ចូល​មក​ តាំងខ្លួន​ជា​អ្នក​ស្នង​រូប​លោកយាយ​ទេព​ នោះ​គឺ​គាត់​បាន​មក​ចូល​រូប​នៅ​មុខ​ សំណាក់​លោកយាយ​គឺ​នៅ​ចន្លោះ​ពី​ម៉ោង​១០​ទៅ​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៩​ ខែមករា​ ព្រោះ​សមត្ថកិច្ច​និង​អ្នកយាម​នៅ​កន្លែង​ លោកយាយ​នោះ​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ ផ្ទះ​អស់ហើយ​ ។​

​សូម​រំលឹក​ថា​ កាលពី​ពេល​ថ្មីៗ​នេះ​ លោក​ ឃឹម​ ប៊ុ​ន​សុង​ អភិបាល​នៃ​គណៈ​អភិ​ បាល​ខេត្ដសៀមរាប​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ លោក​នឹង​ឱ្យ​ សមត្ថកិច្ច​ចាំ​ឃ្លាំមើល​បើ​ឃើញ​ស្ដ្រី​នោះ​ ឬ​នរណា​ក៏​ដោយ​ឱ្យ​តែ​មក​តាំងខ្លួន​នៅ​ មុខ​ព្រះ​ភ័ក្ដ្រ​រូប​លោកយាយ​ទេព​ទៀត​ លោក​នឹង​ឱ្យ​សមត្ថកិច្ច​នោះ​ចាត់ការ​ តាម​ផ្លូវច្បាប់​ ៕​

fer

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print