​បើក​ម៉ូតូ​ជែង​រថយន្ដ​ខាង​មុខ​មិន​ផុត​ដួល​ចូល​ក្រោម​រថយន្ដ​កិន​ស្លាប់

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ មនុស្ស​២​នាក់​បាន​ ស្លាប់​ភ្លាមៗ​កៀប​នៅ​ក្រោម​រថយន្ដ​ក្នុង​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​នឹង​ រថយន្ដ​បុក​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ កាល​ ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​ លេខ​៤​ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៦​ -១២៧​ ស្ថិត​នៅ​ក្នុងភូមិ​ចាំ​ស្រី​ ឃុំ​កំពង់​ សិលា​ ស្រុក​កំពង់​សិលា​ ខេត្ដ​ព្រះ​សីហ​នុ​ ។​ នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​រថយន្ដ​ ឈប់​នៅ​ខាងស្ដាំ​ដៃ​ដោយ​មាន​ម៉ូតូ​និង​ សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់​កៀប​ ជាប់​នៅ​ពីក្រោម​រថយន្ដ​។​

Vanna_13 copy

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ មុន​ពេល​ កើតហេតុ​ជន​រង​គ្រោះ​អាច​បើក​ម៉ូតូ​ ជែង​រថយន្ដ​មួយ​គ្រឿង​ទៀត​ហើយ​ជ្រុល​ ចូល​ទៅ​ខាង​ចំណែក​ផ្លូវ​រថយន្ដ​ហើយ​ ក៏​បុក​នឹង​រថយន្ដ​ដែល​បើក​មក​ពីមុខ​ ពេញទំហឹង​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ក្នុង​ថ្លុក​ ឈាម​តែ​ម្ដង​ ។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ បានឱ្យ​ដឹង​ថា​ រថយន្ដ​ជួប​គ្រោះថ្នាក់​ច​រា​ ចរណ៍​ជា​ប្រភេទ​រថយន្ដ​កូរ៉េ​ម៉ាក​ហ៊ី​យ៉ា​ន់​ ដាយ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2C-4781​ មាន​ទិស​ដៅ​ពី​ក្រុងព្រះសីហនុ​ទៅ​ភ្នំពេញ​។​ ចំណែក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១០០​ ស៊េរី​ ឆ្នាំ​២០០៩​។​

​លោក​ហួត​ ចាន់​ធី​ អធិការ​ស្រុក​ កំពង់​សិលា​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ដែល​ស្លាប់​ទាំង​២​នាក់​ទី​១-​ឈ្មោះ​ឯម​ សុ​ផ​ន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ និង​ទី​២-​ ឈ្មោះ​មន​ ប្រុស​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្រាំង​អាត់​ ឃុំ​-​ស្រុក​ កំពង់​សិលា​ ។​

​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ដ​ បាន​ចុះ​រត់គេច​ខ្លួន​បាត់​។​ បច្ចុប្បន្ន​កម្លាំង​ កងរាជអាវុធហត្ថ​ស្រុក​និង​នគរបាល​បាន​ អូស​យក​រថយន្ដ​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​ ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ។​

​សព្វថ្ងៃ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​កត្ដា​ទាំងនេះ​ បណ្ដាល​មក​ពី​អ្នកបើកបរ​យានជំនិះ​មិន​ គោរព​ច្បាប់​ចរាចរណ៍​និង​គ្មាន​សីលធម៌​ ក្នុង​នាម​ជា​អ្នកបើកបរ​ ៕​

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print