​លួច​ដុត​ឈើ​រាប់​ពាន់​កំណាត់​នៅ​ក្នុង​ក្រុមហ៊ុន​ប៊ិ​ន​ហ្វឿ​ក​១

ចែករំលែក៖

​ខេត្ដមណ្ឌលគិរី៖​ ពំនូក​ឈើ​ដែល​ឆេះ​ នៅ​ក្នុង​ក្រុមហ៊ុន​ប៊ិ​ន​ហ្វឿ​ក​១​ មាន​ទីតាំង​ នៅ​ភូមិ​ចក់​ចារ​ ឃុំ​ស្រែ​ឈូក​ ស្រុក​កែវ​ សីមា​ ខេត្ដមណ្ឌលគិរី​ បើ​គិត​មក​ដល់​ ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​មាន​ រយៈពេល​ថ្ងៃ​៤​បី​យប់​ហើយ​ នៅ​មិន​ទាន់​ មាន​សមត្ថកិច្ច​ឬ​មន្ដ្រី​ជំនាញ​ពន្លត់​នៅ​ ឡើយ​ទេ​ ។​ នេះ​បើ​តាម​ពលរដ្ឋ​ដែល​រស់​ តំបន់​នេះ​នាំ​គ្នា​អះអាង​កាលពី​ល្ងាច​ថ្ងៃ​ ទី​២២​ ខែមករា​នេះ​ ។​

fer (1)

​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ចក់​ចារ​បាន​រៀបរាប់​ថា​ គំនរ​ឈើ​ត្រូវ​បាន​គេ​ដុត​នៅ​ ក្នុង​បរិវេណ​ក្រុ​ុ​ម​ហ៊ុន​ប៊ិ​ន​ហ្វឿ​ក​១​តាំងពី​យប់​ថ្ងៃ​ទី​១៩​មក​ម្ល៉េះ​រហូត​ដល់​ថ្ងៃនេះ​ គំនរ​ខ្លះ​បាន​ឆេះ​ក្លាយជា​ផេះ​អស់​ទៅ​ ហើយ​ ។​ ពួក​គាត់​បាន​បន្ថែម​ថា​ គេ​នាំ​ គ្នា​ដុត​ចំនួន​៦​ទៅ​៧​កន្លែង​ផ្សេង​គ្នា​មួយ​ កន្លែងៗ​មាន​ចំនួន​មិន​តិច​ជាង​១០០​កំណាត់​នោះ​ទេ​ ហើយ​ឈើ​ហ៊ុ​ប​ប្រភេទ​សុ​ក្រំ​ នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ប៊ិ​ន​ហ្វឿ​ក​១​រាប់​ពាន់​កំណាត់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​ ទៅ​វាស់វែង​ផង​ដែរ​ ។​

​លោក​ ជុ​យ​ សុ​ឃាង​ នាយ​ផ្នែក​រដ្ឋបាល​ ព្រៃឈើ​ស្រុក​កែវ​សីមា​បានឱ្យ​ដឹង​ថា​ រហូត​ ដល់​ពេល​នេះ​មន្ដ្រី​ជំនាញ​នៅ​មិន​ទាន់​ កំណត់​បាន​អំពី​តួលេខ​ចំនួន​ឈើ​នៅ​ ឡើយ​ទេ​ ។​ លោក​និយាយ​ថា​ “​ខ្ញុំ​ទើបតែ​ មក​កាន់ការ​ថ្មី​មិន​ទាន់​ដឹង​ថា​គំនរ​ឈើ​ ណា​មាន​ត្រា​នៅឡើយ​ទេ​ វា​មាន​ចំនួន​ ច្រើន​ ហើយ​មន្ដ្រី​ជំនាញ​ចែក​គ្នា​ធ្វើការ​ តាម​គោលដៅ​ផ្សេង​គ្នា​នៅ​មិន​ទាន់​បូក​បញ្ចូល​គ្នា​នៅឡើយ​ទេ​ ចំណែក​ឈើ​ដែល​ ឆេះ​គឺ​ឆេះ​អស់ហើយ​ក្លាយទៅជា​ផេះ​គ្មាន​សេសសល់​អ្វី​ទេ​”​ ។​

​បើ​តាម​អ្នក​ភូមិ​អះអាង​ថា​ ករណី​ដុត​ ឈើ​ទាំងនោះ​គឺ​ដើម្បី​បំបាត់ភស្ដុតាង​ ។​ ប៉ុន្ដែ​ថា​តើ​នរណា​ដុត​គឺ​មិនដឹង​នោះ​ទេ​?​ ខ្លះ​ថា​ ក្រុមហ៊ុន​ជា​អ្នក​ដុត​ អ្នកខ្លះ​ទៀត​ ថា​ក្រុមហ៊ុន​បាន​លក់​ឈើ​ទៅ​ឱ្យ​ក្រុម​ ឧកញ៉ា​ល្បីឈ្មោះ​រួច​អស់ហើយ​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print