អធិការ​ស្ដីទី​ស្រុក​ស្វាយ​លើ​ រង​ការ​ចោទ​ថា​ នៅ​ពីក្រោយ​ការ​ដាក់​ម៉ាស៊ីន​រាវរក​វត្ថុ​បុរាណ​ក្នុង​ដី​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ លោក​វរសេនីយ៍ត្រី​ស៊ុន​អេ​ង​ អធិការ​ស្ដីទី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​ ត្រូវ​បាន​ ម​ជ្ឍ​ដ្ឋា​ន​នានា​និយាយ​តៗ​គ្នា​ថា​៖​លោក​បាន​ទំនាក់ទំនង​អូស​ម៉ាស៊ីន​រាវរក​រូបចម្លាក់​វត្ថុ​បូរាណ​នៅ​ក្នុង​ដី​បាន​ចំនួន​០៥​គ្រឿង​ហើយ​បច្ចុប្បន្ន​កំពុង​លួច​រុក​រាវ​ក្នុង​ឃុំ​ចំនួន​ពី​គឺ​ឃុំ​ស្វាយ​លើ​និង​ឃុំ​តា​សៀម​។​

image-d14cc2b2331617c6f39836a338062fef5f812eadce2de49f56deb43c471b54e7-V

​ប្រភព​ដដែល​បន្ត​ថា​៖​លោក​អធិការ​រូប​នេះ​បាន​បែងចែក​ជា​ពីរ​ក្រុម​គឺៈ​ក្រុម​ទី​១​ដឹកនាំ​ឈ្មោះ​សុង​តឿ​ជា​ទាហាន​កងពលតូច​លេខ​៤១​ចុះ​ធ្វើ​សកម្មភាព​នៅ​តាម​ទួល​ល​ និង​ ប្រាសាទ​បូរាណ​ក្នុងភូមិ​សាស្ដ្រ​ ឃុំ​ស្វាយ​លើ​ ដោយ​ប្រើ​ម៉ា​ស៊ី​រាវ​ចំនួន​២​គ្រឿង​និង​ក្រុម​ទី​០២​ដឹកនាំ​ដោយ​ឈ្មោះ​ លុយ​ សីលា​ មាន​ទី​លំ​ភូមិ​ជប់​លើ​ ឃុំ​ ស្វាយ​លើ​ចុះ​ធ្វើ​សកម្មភាព​រាវ​នៅ​តាម​ទួល​ល​និង​ប្រាសាទ​បូរាណ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​តា​សៀម​។​

​ទាក់ទិន​ទៅ​នឹង​ករណី​នេះ​ដែរ​លោក​វរសេនីយ៍ត្រី​ស៊ុន ​អេ​ង​ អធិការ​ស្ដីទី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​ មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២២​ខែមករា​នេះ​ដោយ​ទូរស័ព្ទ​របស់​នៅ​ក្រៅ​តំបន់​សេវា​។​

​យ៉ាងនេះ​ក្តី​អធិការ​ង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​ស្វាយ​លើ​លោក​សឹង​ម៉េ​ង​ប្រាប់​តាម​ទូរស័ព្ទ​ថា​ករណី​នេះ​លោក​អត់​បានដឹង​នោះ​ទេ​ដោយ​លោក​បាន​ជំរុញ​ឲ្យ​សួរ​ទៅ​លោក​អធិការ​ស្តីទី​វិញ​។​

​ចំណែក​លោក​ឧត្តមសេនីយ៍ត្រី​ថង​សា​គុណ​ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២២​នេះ​ថា​ករណី​នេះ​ខាង​លោក​កំពុង​ស្រាវជ្រាវ​និង​ឃ្លាំមើល​ហើយ​ព្រោះ​អត់​ទាន់​ច្បាស់​ហើយ​វា​កំពុង​គេច​ពង្វាង​។​លោក​បន្ត​ថា​ករណី​ចោទ​ថា​លោក​អធិការ​បាន​ពាក់ព័ន្ធ​នឹង​ការ​រាវរក​រ៉ែ​ស្ពាន់​នោះ​គឺ​លោក​បាន​ដាក់​កម្លាំង​ស៊ើប​ហើយ​កំពុង​តាម​រក​ឲ្យ​ច្បាស់​ទើប​ចាត់ការ​។​លោក​បញ្ជាក់​ការ​ដាក់​ម៉ាស៊ីន​រាវរក​ស្ពាន់​នេះ​ដែរ​គឺ​គ្មាន​នរណា​អនុញ្ញាតិ​នោះ​ទេ​គឺ​ខុសច្បាប់​ទាំងស្រុង​។​លោក​បញ្ជាក់​ទៀត​ថា​ស្នើ​ឲ្យ​បងប្អូន​ពលរដ្ឋ​ឬ​សមត្ថកិច្ច​មេត្តា​ជួយ​សហការ​ផង​បើ​បានឃើញ​ករណី​នេះ​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ លោក​អនុសេនីយ៍ឯក​សែ​ម​ស៊ួ​ នាយ​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ឃុំ​តា​សៀម​បាន​ សុខចិត្ដ​លាលែង​តំណែង​ជា​នាយ​ប៉ុស្ដិ៍​ និង​បាន​ប្រគល់​សម្លៀក​បំពាក់​ឲ្យ​អធិការ​នគរបាល​ស្រុក​វិញ​ ដោយសារ​ តំបន់​ដែ​លោក​គ្រប់គ្រង​ មើលឃើញ​ទ​ង្វើ​របស់​លោក​ ស៊ុន​ អេ​ង​ អធិការ​បំផ្លាញ​វត្ថុ​បុរាណ​នៅ​ក្នុង​ដី​បែប​នេះ​ ខណៈ​ដែល​គ្មាន​សិទ្ធិ​ហាមឃាត់​ ៕​

image-baea909effd6b39b92bab2d2bc6694f0ff7066a295a846acabe6f4e39955aabe-V

image-4df90d9adbe5f2369fc11d39006994203d909714cafd788f3ac596835c22bc85-V

image-3acfb174f0549f8f2cadf274bfc2f20387676744e094118d3372a8668398fd40-V

...

ដោយ៖ ជា​និរន្ដរ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print