អេស្ប៉ាញ៖ ក្រុម Barcelona ទទួលបានជ័យជម្នះយ៉ាងធំធេងលើក្រុមម្ចាស់ផ្ទះ Real Mallorca ក្នុងលទ្ធផល ៤-០ កាលពីរាត្រីថ្ងៃសៅរ៍ ជាថ្ងៃត្រឡប់មកវិញនៃលីគកំពូលអេស្ប៉ាញ La Liga ក្រោយពីពន្យារពេលប្រមាណ៣ខែដោយសារជំងឺកូវីដ-១៩ ។ នេះបើយោងតាម Livescore ចេញផ្សាយនៅថ្ងៃអាទិត្យនេះ ។
ក្រុម Barcelona ក្រោយពីទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះនៅតែបន្តឈរកំពូលតារាងដដែល ដែលជាក្តីសង្ឃឹមថា អាចនឹងលើកពាននៅរដូវកាលនេះបន្តទៀត។ ៤គ្រាប់របស់ក្រុម Barcelona រកបានដោយកីឡាករVidal នៅនាទីទី២ គ្រាប់ទី២រកបានដោយកីឡាករ Braithwaite នៅនាទីទី៣៧ គ្រាប់បាល់ទី៣រកបានដោយកីឡាករ Jordi Alba នៅនាទីទី៧៩ និងគ្រាប់បាល់ទី៤ដល់ម៉ោងបន្ថែមទៅហើយរកបានដោយខ្សែប្រយុទ្ធឆ្នើម Messi នៅនាទីទី៩០+៣។
នៅក្នុងការប្រកួតនោះកីឡាករ Messi បានក្លាយជាកីឡាករល្អបំផុតក្នុងការប្រកួតដោយរកបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន២គ្រាប់ ។
ក្រោយចប់ការប្រកួតគ្រូបង្វឹកក្លឹប Barcelona លោក Setien មានមោទនភាពពីអ្វីដែលគាត់បាន ឃើញពីក្រុមរបស់គាត់ដែលនៅសល់ ១០ប្រកួតទៀតក្នុងរដូវកាល La Liga ។ លោកបានប្រាប់អ្នកយកព័ត៌មានថា“អារម្មណ៍ខ្ញុំគឺល្អជានិច្ច។ មានរឿងជាច្រើនដែលអ្នក ចង់ធ្វើឱ្យប្រសើរឡើងប៉ុន្តែខ្ញុំពេញចិត្តនឹងទម្រង់លេងដែលយើងបានធ្វើ។ យើងមានប្រសិទ្ធិភាពប៉ុន្តែយើងលេងបានល្អ។ យើងមានការសម្រាកប៉ុន្តែខ្ញុំពេញចិត្តណាស់”។
លោកបានបន្តថា “ដើម្បីក្លាយជាការប្រកួតដំបូងដោយមិនលេង យើងអាចត្រូវបានគេចោទប្រកាន់ពីកង្វះខាត ប៉ុន្តែខ្ញុំគិតថាវាគឺជាការចាប់ផ្តើមល្អក្នុងការប្រឈមមុខនឹងការរីករាលដាលនេះដែលយើងនៅសល់១០ប្រកួតទៀត។ ខ្ញុំមានអារម្មណ៍ល្អជាទូទៅ” ។
ចំពោះខ្សែប្រយុទ្ធ Luis Suarez បានចូលលេងការប្រកួតដំបូងរបស់ គេចាប់តាំងពីខែមករាមកលេងជាកីឡាករបម្រុងនៅតង់ទី ២ ដើម្បីត្រឡប់មកពីរបួសជង្គង់។ លោក Setien ពេញចិត្តចំពោះខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយរ៉ាហ្គាយរូបនេះដែលបានបង្កើត ឱកាសជាច្រើនសម្រាប់ខ្សែប្រយុទ្ធ ។
ក្រុម Barcelona នឹងធ្វើធ្វើជាម្ចាស់ផ្ទះនៅថ្ងៃអង្គារនេះដោយទទួលភ្ញៀវLeganes សម្រាប់កម្មវិធីប្រកួតបន្តនៅលីគកំពូលអេស្ប៉ាញ ៕ដោយ៖ភារៈ