ថ្ងៃទី១៤ មិថុនា រកឃើញ​យានយន្តល្មើសចំនួន ៨១០​គ្រឿងខណ:រយ:ពេល១៤ថ្ងៃរកឃើញ១៦,៧៦៩​គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០​នេះ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោកសមត្ថកិចចរាចរណ៍ រកឃើញ​យានយន្តល្មើសសរុបចំនួន ៨១០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៥៧០​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និនិងសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងរបាយការណ៍នេះដែរបានបញ្ជាក់ថាក្នុងរយៈពេល១៤ថ្ងៃ (​ចាប់ពី​ថ្ងៃ​១ ដល់​ថ្ង​ទី​១៤ខែមិថុនា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​យានយន្តល្មើសសរុបចំនួន ១៦,៧៦៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២,៦៤៧​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

ក្នុង​របាយការណ៍​នេះដែរបានវាយតម្លៃរយៈពេល១៤ថ្ងៃ នៃ​ខែមិថុនា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ ៕​ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print