ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសមត្ថកិចចរាចរណ៍ រកឃើញយានយន្តល្មើសសរុបចំនួន ៨១០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៥៧០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និនិងសណ្តាប់ធ្នាប់សាធារណៈ។
ក្នុងរបាយការណ៍នេះដែរបានបញ្ជាក់ថាក្នុងរយៈពេល១៤ថ្ងៃ (ចាប់ពីថ្ងៃ១ ដល់ថ្ងទី១៤ខែមិថុនា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើសសរុបចំនួន ១៦,៧៦៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២,៦៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
ក្នុងរបាយការណ៍នេះដែរបានវាយតម្លៃរយៈពេល១៤ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕ប្រាថ្នា