អ្នកចាំទី Muslera របស់ក្រុម Galatasaray រងរបួសបាក់ជើងអំឡុងពេលប្រកួត

ចែករំលែក៖

កីឡាករ Fernando Muslera បានរងរបួសបាក់ជើងអំឡុងពេលដែល Galatasaray ចាញ់២ទល់០លើក្រុម Rizespor ក្នុងពានរង្វាន់ទួរគីSuper Lig កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាម Livescoreចេញផ្សាយនៅថ្ងៃចន្ទ ។
កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះត្រូវបានប្តូរចេញអំឡុងពាក់កណ្តាលតង់ទី១នៃការបរាជ័យបន្ទាប់ពីបានបាក់ឆ្អឹងជើងដែលពាក្យបច្ចេកទេសទួរគីហៅថា Tibia និងប៉ះពាល់សរសៃពួរជើង។
Muslera បានចេញមករារាំងបាល់ពីខ្សែប្រយុទ្ធដើម្បីជួយសង្គ្រោះបាល់ពីគូប្រកួត។ ប៉ុន្តែកីឡាករដែលប៉ះទង្គិចជាមួយគេគឺកីឡាករ Milan Skoda គ្រាន់តែរងរបួសតិចតួចប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Galatasaray បានឲ្យដឹងថា កីឡាករ Fernando Muslera ដែលបានរងរបួសគឺបាក់ឆ្អឹងជើងនៅក្នុង Tibia និង Fibula របស់គាត់គឺត្រូវឆ្លងកាត់ការពិនិត្យនៅថ្ងៃចន្ទនេះ ហើយគ្រោងនឹងវះកាត់ក្នុងពេលវេលាជាក់លាក់ណាមួយបន្ទាប់ពីគ្រូពេទ្យជំនាញពិនត្យរួច។
ការប្រកួតរបស់លីគកំពូលទួរគីបានចាប់ផ្តើមឡើងវិញក្រោយខកខានជាង៣ខែដោយសារតែវិបត្តិកូវីដ-១៩។
ក្រុម Galatasaray ក្រោយពីចាញ់យប់មិញ ត្រូវស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយដេញតាមពីក្រោយចំនួន៦ពិន្ទុលើក្រុមលេខ២ Trabzonspor និងក្រុមលេខ១Istanbul Basaksehir ៕ដោយ៖ភារៈ

{“source_sid”:”4B9D8AC1-17AA-4545-80C9-B98E75F91950_1592190447785″,”subsource”:”done_button”,”uid”:”4B9D8AC1-17AA-4545-80C9-B98E75F91950_1592190430796″,”source”:”other”,”origin”:”unknown”}


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print