សាលារៀនដំបូងគេនៅវៀតណាមប្រើប្រាស់ ថាមពលព្រះអាទិត្យ

ចែករំលែក៖

នេះជារឿងដ៏ប្រសើរបំផុត ដែលសាលារៀន នៅទីក្រុងហាណូយប្រទេសវៀតណាម បាន ដាក់ឲ្យប្រើប្រាស់ ថាមពល ព្រះអាទិត្យ (SolarBK)។ ការប្រើប្រាស់ថាមពលស្អាតគឺជាការប្រសើរបំផុត សម្រាប់ ជួយដល់បរិស្ថានឲ្យកាន់តែប្រសើរឡើង ពិសេស នៅក្នុងការអបរំដល់យុវវ័យ។

សកម្មភាពនេះគឺជាផ្នែកមួយនៃគម្រោង“ សាលាពលរដ្ឋបៃតង” ដែលផ្តួចដោយហការជាមួយក្រុមហ៊ុន GreenID និង SolarBK ដោយចាប់ផ្តើមតាំងពីឆ្នាំ២០១៨។ មកទល់ពេលនេះមានសាលារៀន១២កន្លែងនៅទូទាំងប្រទេសបានប្រើប្រាស់ថាមពល ព្រះអាទិត្យ ។
ការប្រើប្រាស់ថាមពលស្អាត នៅក្នុងវិស័យអបរំគឺជារឿងដ៏ល្អបំផុត មិនត្រឹមតែនាំមកនៅសុខភាពល្អ ទាំងគ្រូនិងសិស្ស ។ អ្វីដែលសំខាន់គឺជាការផ្តល់គំរូដ៏ល្អដល់សិស្ស ក្នុងសាលារៀន។
ថាមពល ដែលបានពីពន្លឺព្រះអាទិត្យមានរហូតដល់ ១៥-២០ KWhក្នុងមួយថ្ងៃ អាចផ្គត់ផ្គង់គ្រាប់គ្រាន់ដល់ សាលារៀននិមួយៗ។ ជាមួយនឹងថាមពលខាងលើ អាចប្រើប្រាស់កង្ហាល់ អំពូលភ្លើងនៅក្នុងបន្ទាប់រៀនជិត២០បន្ទាប់បានយ៉ាងល្អ ។ ជាមួយគ្នា នេះថាមពលព្រះអាទិត្យបានជួយសន្សំសំចៃប្រាក់បានចាប់ពី១លានដល់១,៥លានដុង ក្នុងមួយខែ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print