គ្រាប់រ៉ុក្កែតជប៉ុន Momo-5 បានធ្លាក់ចូលសមុទ្រ បន្ទាប់ពីហោះបានមួយនាទី

ចែករំលែក៖

អន្តរជាតិ៖ គ្រាប់រ៉ុក្កែតMomo-5 របស់ក្រុមហ៊ុនជប៉ុន Interstellar Technologies បានបាញ់ចេញពីទីតាំងមួយ ប៉ុន្ដែម៉ាស៊ីនរបស់រ៉ុក្កែតបានឈប់មួយរំពេច បន្ទាប់ពីហោះបានមួយនាទី ហើយក៏បានធ្លាក់ចូលក្នុងសមុទ្រ។ នេះយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុនNHK បានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០

ទូរទស្សន៍ជាតិជប៉ុន NHK បន្តថា ក្រុមហ៊ុន Interstellar Technologies ដែលមានមូលដ្ឋាន នៅភាគខាងជើងនៃកោះហុកកៃដូ បានបាញ់គ្រាប់រ៉ុក្កែត ដោយហោះបានកម្ពស់ប្រហែល ១១គីឡូម៉ែត្រ មុនពេលផ្អៀងធ្លាក់ចូលសមុទ្រ ព្រោះផ្នែកខ្លះនៃម៉ាស៊ីនត្រូវបានខូចខាត ហើយតួមិនអាចរក្សាទិសដៅបាន។

គួរបញ្ជាក់ថា គ្រាប់រ៉ុក្កែត Momo-5 ដែលមានប្រវែងប្រហែល ១០ ម៉ែត្រមានអង្កត់ផ្ចិត ៥០ សង្ទីម៉ែត្រនិងមានទំងន់ តោន ត្រូវបានគេរំពឹងថានឹងក្លាយជាឧបករណ៍សាកល្បងចាប់សញ្ញានាវាចរណ៍ តាមប្រព័ន្ធផ្កាយរណប ដែលក្រុមហ៊ុនកំពុងអភិវឌ្ឍ។ ដើមឡើយ Momo-5 គ្រោងបាញ់បង្ហោះទៅដែនក្រៅភព តាំងពីខែមករាមកម្ល៉េះ ប៉ុន្ដែត្រូវបានពន្យារពេល ដោយសារតែមានបញ្ហាជាមួយឧបករណ៍ទំនាក់ទំនង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print