ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃព្រីងខាងជើង១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានការត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីទទួលបានផ្លូវបេតុងមួយខ្សែនិងដាក់ប្រព័ន្ធលូយ៉ាងល្អដើម្បីងាយស្រួលក្នុងការរស់នៅនិងធ្វើដំណេីរឆ្លងកាត់។
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង និងការដាក់លូដើម្បីពន្លឿនក្នុងការស្ថាបនាឲ្យកាន់តែលឿនឆាប់បានឲ្យបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ក្នុងពេលឆាប់ៗនេះ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ផ្លូវខាងលេីមានប្រវែង១២០០ម៉ែត្រ និងទទឹង៦ម៉ែត្រ ដោយមានការដាក់ប្រព័ន្ធលូយ៉ាងស្អាតទៀតផង ដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋរស់នៅនិងការធ្វេីដំណេីរ។
លោកបានបន្តទៀតថា ក្នុងការស្ថាបនាផ្លូវមួយខ្សែខាងលេីនេះគឺធ្វើបាន៩៥ភាគរយហេីយ ហេីយថវិកាដែលត្រូវចំណាយគឺជាបន្ទុករបស់សាលារាជធានីភ្នំពេញ។ នៅក្នុងឆ្នាំ២០២០នេះក្នុងសង្កាត់ចោមចៅទី៣ ស្ថាបនាផ្លូវបេតុងបានចំនួនជិត១០ខ្សែមកហេីយ។
លោកចៅសង្កាត់បានសំណូមពរដល់ប្រជាពលរដ្ឋមេត្តាជួយថែរក្សាផ្លូវខាងលេីឲ្យបានគង់វង្សយូរអង្វែង៕ដោយ៖ សុខា សែនជ័យ