ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យពិភពលោកផ្ដល់ការគាំទ្រដល់ជនចំណាកស្រុក

ចែករំលែក៖

អន្តរជាតិ៖ យោងតាមកាសែត CGTN បានចេញផ្សាយថា បន្ទាប់ពីធនាគារពិភពលោកបានព្យាករណ៍ថា ការផ្ទេរប្រាក់ត្រលប់ទៅស្រុកនឹងធ្លាក់ចុះប្រហែល ២០ភាគរយនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអាទិត្យទី១៤ខែមិថុនា ឆ្នាំ២០២០ បានធ្វើការអំពាវនាវដល់ប្រជាជននៅគ្រប់ទិសទីឱ្យផ្ដល់ការគាំទ្រដល់ជនចំណាកស្រុក

ក្នុងសារលិខិត លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានទទួលស្គាល់ការប្ដេជ្ញាចិត្តរបស់ជនចំណាកស្រុកជាង ២០០ លាននាក់ ដែលបានផ្ញើប្រាក់ផ្គត់ផ្គង់គ្រួសារ និងជនចំណាកស្រុកជាង ៨០០ លានគ្រួសារ ដែលពឹងផ្អែកលើប្រាក់ ដែលពួកគេទទួល។

ការធ្លាក់ចុះនេះបានបង្កឲ្យមានភាពអត់ឃ្លាន ការបាត់បង់ការសិក្សា និងការធ្លាក់ចុះនៃសុខភាពរបស់ប្រជាជនរាប់សិបលានគ្រួសារ ថរិកាដែលជនចំណាកស្រុកផ្ញើប្រាក់ទៅផ្ទះដើម្បីផ្គត់ផ្គង់គ្រួសារ បានធ្លាក់ចុះប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក

សូមជម្រាបថា កាលពីឆ្នាំ២០១៩ ជនចំណាកស្រុកបានផ្ញើទៅផ្ទះនូវទឹកប្រាក់ចំនួន ៥៥៤ ពាន់លានដុល្លារ។ ធនាគារពិភពលោកបានប៉ាន់ស្មានថា វិបត្តិកូវីដអាចរាំងស្ទះដល់ការរកប្រាក់ចំណូល និងធ្វើឱ្យការផ្ញើប្រាក់ត្រឡប់ទៅផ្ទះវិញធ្លាក់ចុះប្រហែល ១៩. ភាគរយ៕ ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print