បទ”ញញឹមបាយ័ន” របស់ឆោម​ ច័ន្ទណេត និងម៉ា ច័ន្ទបញ្ញាបង្កប់ខ្លឹមសារជ្រាលជ្រៅនៃសិល្បៈវប្បធម៌ខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ជំនួបរវាងតារាចម្រៀងបែបយុវវ័យ លោក ម៉ា ច័ន្ទបញ្ញា និងតារាពហុជំនាញ អ្នកនាង ឆោម ច័ន្ទណេត ក្នុងបទចម្រៀង “ញញឹមបាយ័ន” បានបង្កើតឲ្យមានការចាប់​អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែបទចម្រៀងមួយនេះពិរោះរណ្តំចិត្ត និងបង្កប់ដោយខ្លឹម​សារ​ស៊ីជម្រៅលើសម្បត្តិមរតកសិល្បៈវប្បធម៌ខ្មែរ។
​ជាបទចម្រៀងបែបយីកេ ប្រគុំចម្រុះដោយឧបករណ៍តន្ត្រីខ្មែរ អមដោយទឹកដមសំនៀង​តារាពីរជំនាក់ខាងលើបានបង្កើតឲ្យមានភាពពិរោះត្រចៀកប្លែកគួរឲ្យសរសើរ។ ក្រៅពីបទ​ចម្រៀងដែលពិរោះបទនេះក៏ត្រូវបានបញ្ចូលដោយអត្ថន័យស៊ីជម្រៅមួយដែលអាចឲ្យអ្នកស្តាប់ ជាពិសេសកូនខ្មែរមានមោទភាពដែលបានកើតជាកុលបុត្រកុលធីតានៅលើគំនរសម្បត្តិដ៏​មហាសាលនៃសិល្បៈវប្បធម៌អរិយធម៌ជាតិ។ តារាពហុជំនាណ អ្នកនាង ឆោម ច័ន្ទណេត បាន​បញ្ជាក់​ថា នាងរំភើបខ្លាំងដែលបានបង្ហើរសំនៀងតាមរយៈបទចម្រៀងមួយនេះ។ នាងបញ្ជាក់​ដែរ​ថា​បទចម្រៀងនេះនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក នន់ នរិន្ទ សម្រួលតន្ត្រី​ដោយលោក ទី ធាវី ផលិតដោយបណ្ឌិតសភាកម្ពុជានិងដឹកនាំផលិតដោយ​លោកបណ្ឌិត​សភាចារ្យ សុខទូច។ នាងថា“បទចម្រៀងខាងលើជាបទចម្រៀងដែលផលិតឡើងដើម្បី​ពញ្ញាក់​ស្មារតីកូនខ្មែរគេចផុតពីការគេងលក់លើសម្បត្តិជាតិដែលដូនតាបន្សល់ទុកឲ្យ ដោយ​មិនប្រឹងប្រែងធ្វើអ្វីដែលថ្មីទុកជាកេរដល់អ្នកបន្តវេន”។ នាងថាបទចម្រៀង​នេះនឹងផលិត​ចេញជាវីដេអូ(MV) ក្នុងពេលដ៏ខ្លីខាងមុខ។ នាងបញ្ជាក់ដែរថា​តាមរយៈស្នាដៃថ្មីដែលរួមសាមគ្គី​គ្នាបង្កើតឡើងនេះនឹងទទួលបានការនិយមចូលចិត្តពីទស្សនិកជន និងប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗរូប៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print