រថយន្តឡិចស៊ីស200Tបេីកបុកជាមួយរថយន្តស្តារិចត្រង់ផ្លូវបំបែកជាបួនជជែកយកត្រូវរៀងខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសNX200Tមួយគ្រឿងរងការខូចខាតផ្នែកខាងមុខធ្លាក់ស្លាកលេខ ចំណែករថយន្តស្តារិចរងការខូចខាតមួយចំហៀងផ្នែកខាងឆ្វេង​ ក្រោយពី បេីកបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន​ កាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី១៥​ ខែមិថុនា​ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ៩៥កែងផ្លូវលេខ២៨៨​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ ៖ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកស្តារិច​នពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2BB 8493 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៨​ ក្នុងទិសដៅពីលិចទៅកេីត​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកឡិចស៊ិសNX200T ពណ៍ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2BF 8318 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៩៥ក្នុងទិសដៅពីជេីងទៅត្បូង​ ហេីយបានជ្រុលបុកគ្នាបណ្តាលឲ្យរថយន្តឡិចស៊ីសរងការខូចខាតផ្នែកកាងខាងមុខនិងធ្លាក់ស្លាកលេខ​ ។ ដោយឡែករថយន្តស្តារិចឆ្កូតមួយចំហៀងខាងឆ្វេង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលតែដោយសារភាគីទាំងសងខាងជជែកយកត្រូវរៀងខ្លួន ទេីបសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដេីម្បីរងចាំដោះស្រាយពេលក្រោយ៕

...

ដោ​យ​ សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print