លោក ឃួង ស្រេង៖ បច្ចុប្បន្នកំណើនប្រជាជនរស់នៅ និងស្នាក់នៅបម្រើការងារ នៅរាជធានីភ្នំពេញ ប្រមាណ ជាង៣លាននាក់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ បានមានប្រសាសន៍ថា កំណើនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញរស់នៅ និងស្នាក់នៅបម្រើការងារប្រមាណជាង ៣លាននាក់ បច្ចុប្បន្ននេះ

លោក ឃួង ស្រេង បានឲ្យដឹងទៀតថា ចំណែកឯស្ថិតិយានយន្តគ្រប់ប្រភេទ ដែលបានចុះបញ្ជីនៅសាលារាជធានីភ្នំពេញ គឺមានរថយន្តចំនួន៥៣ ម៉ឺនគ្រឿង ទោចក្រយានយន្ត និងត្រីចក្រ យានយន្ត មានចំនួន , លានគ្រឿង រួមនិងយានយន្តឆ្លងកាត់ សរុបមានចំនួនប្រមាណ៣លានគ្រឿងហើយ

លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិសង្កាត់ មានសុវត្ថិភាព» ដោយរក្សាបាន សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន៨៣៨/,០៤៦លើក ថយចុះ ២០៨លើក ស្មើនឹង ២០ភាគ។ ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្រ្កាបបទល្មើសទាំងនេះ សរុបចំនួន ៧៤៩ករណី ស្មើនឹង៨៩,៣៧% នៃចំនួនបទល្មើសរួម ដែលនេះបង្ហាញឲ្យឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើស កាន់តែមានប្រសិទ្ធភាព រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគម្រោងស្ដារឡើងវិញប្រឡាយមេនាំទឹកស្ទឹងមានជ័យ និងគោលការណ៍ប្រទានកម្មរបស់ សម្ដេចតេជោ ហ៊ុន សែនសម្រាប់ដោះស្រាយបញ្ហាសំណង់មិនរៀបរយលើផ្ទៃប្រឡាយ និងអភិវឌ្ឍលំនៅឋាន នៅនឹងកន្លែងជូនប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍ស្ទឹងមានជ័យ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ផ្អែកតាមគោលនយោបាយប្រទានកម្មរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួនសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញបានថយចុះពី ៣៣៥សហគមន៍ ក្នុងឆ្នាំ២០០៣ មកត្រឹមតែ ១៥១សហគមន៍ ក្នុងឆ្នាំ២០២០ ដែលមានមូលដ្ឋានក្នុងសង្កាត់ចំនួន៤៥ នៃខណ្ឌចំនួន ១៣ (លើកលែងខណ្ឌ៧មករា ដែលសហគមន៍បុរីកីឡា ត្រូវបានលុបចេញពីបញ្ជីសហគមន៍ក្រីក្រ ក្នុងឆ្នាំ២០១៤) សរុបមានខ្នងផ្ទះចំនួន ១២,៨៧៦ ខ្នង ស្មើនឹង១៣,៩៦៣គ្រួសារ និងមានប្រជាពលរដ្ឋសរុប ៦១,៧១៥នាក់ តែប៉ុណ្ណោះ។ ជារួមមកទល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើប្រទានកម្មសរុបបានចំនួន ២៩ទីតាំង លើផ្ទៃដីទំហំ ៨២ហិចតា ដោយបានប្រគល់ដីធ្លីជូនប្រជា ពលរដ្ឋប្រមាណ១៨,០០០គ្រួសារ និងបានបិទបញ្ចប់ទាំងស្រុងសំណុំរឿងទំនាស់ដីធ្លីរ៉ាំរ៉ៃអូសបន្លាយ រយៈពេលជាច្រើនឆ្នាំក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ និងសហគមន៍បុរីកីឡា ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិលំនៅឋាន និងគោលការណ៍មនុស្សធម៌ ព្រមទាំងកំពុងឈានទៅបន្តដោះ ស្រាយបញ្ចប់បញ្ហាតំបន់អភិវឌ្ឍន៍ឫស្សីកែវ,តំបន់អភិវឌ្ឍន៍បឹងទំពន់ជើងឯក, តំបន់អតីតផ្លូវដែក, តំបន់ស្ថានីយ៍បូមទឹកទួលគោក, តំបន់ស្ថានីយ៍ស្ដុកទឹកបឹងត្របែក និងពិនិត្យរៀបចំតំបន់មិនរៀបរយមួយចំនួនទៀត។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានពង្រឹងសមត្ថភាពផ្ដល់សេវារបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយបានរៀបចំកែសម្រួលខ្សែរត់ពី ៣ខ្សែ រហូតដល់ចំនួន១៣ខ្សែ ដោយប្រើប្រាស់រថយន្តក្រុងចំនួន២៣៥គ្រឿង ហើយជាបណ្ដើរៗ បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកាន់តែមានការគាំទ្រ និងនិយមប្រើប្រាស់សេវានេះ ក្នុងនោះ ជាមធ្យមមានប្រជាពលរដ្ឋ ៣ម៉ឺននាក់ បានប្រើប្រាស់សេវារថយន្តក្រុង ជារៀងរាល់ថ្ងៃ ប៉ុន្តែសេវានេះបានផ្អាកដំណើរការ ជាបណ្ដោះអាសន្ន កាលពីចុងខែមីនា ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលការចម្លងវីរុសកូវីដ១៩៕ ដោយ៖សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print