អភិបាលខណ្ឌដូនពេញ យើងរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និង លោកស្រី រួមជាមួយលោក អាន សំអុល ប្រធានក្រុមការងារចុះជួយ សង្កាត់ផ្សារចាស់  បានដឹកនាំមន្ត្រីរាជការរដ្ឋបាលខណ្ឌ ដោយសហកាជាមួយមន្ទីរពេទ្យបង្អែកចតុមុខ  នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈលោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចនិងប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះសាកសួរសុខទុក្ខ សំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រសរុបចំនួន ៥០គ្រួសារ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ

ក្នុងពិធីបានធ្វើឡើង កាលពីល្ងាចថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៥និង០០នាទី ដែលប្រព្រឹត្តទៅនៅក្នុងទីធ្លា សាលាបឋមសិក្សា ព្រះនរោត្តម ក្នុងមូលដ្ឋានខណ្ឌដូនពេញ

ការសួរសុខទុក្ខ និងសំណេះសំណាលនោះលោក សុខ ពេញវុធ ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រួមមាន៖ អង្ករចំនួន២៥គីឡូក្រាមក្នុងមួយគ្រួសារ ,មីជាតិ ចំនួន ០១កេស, សាប៊ូលាងដៃចំនួន០៤ដុំតូច, ទឹកត្រី១យួរ ,ថ្នាំដុះធ្មេញចំនួន០១ឡូ  និងអាល់កុលលាងដៃចំនួន០១ដប សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ

ដោយឡែកក្នុងនោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភរួមមាន៖ អង្ករចំនួន ៥០បាវ ស្មើនឹង ១២៥០គីឡូក្រាម ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច

មីជាតិចំនួន ០១កេស ,សាប៊ូ ០៤ដុំ និង ទឹកត្រី ០១យួរ ក្នុង៥០គ្រួសារ ជាអំណោយរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ

ថវិកាចំនួន ២០,០០០រៀល /៥០ គ្រួសារ ជាអំណោយ របស់ ឯកឧត្តម អាន សំអុល ប្រធានក្រុមការងារចុះជួយ សង្កាត់ផ្សារចាស់

អាកុលលាងដែ០១ដប/៥០គ្រួសារ ជាអំណោយរបស់លោក លី សុខុន ចៅសង្កាត់ផ្សារចាស់

ថ្នាំដុះធ្មេញ ០១ឡូ/៣២គ្រួសារ  ជាអំណោយរបស់លោក ស៊ាម ម៉េងអ៊ុង ប្រធានការិយាល័យច្រកចេញចូលតែមួយខណ្ឌដូនពេញ

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច  និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ​-១៩ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print