ជនបរទេស​ដែលមាន​បំណង​ចូលមក​កម្ពុជា ត្រូវ​តម្កល់​ថវិកា​៣​ពាន់​ដុល្លារ សម្រាប់​ថ្លៃ​ធ្វើតេស្ត​សុខភាព និង​ច​ត្តា​ឡី​ស័ក

ចែករំលែក៖

ភ្នំពេញ កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចាប់ផ្ដើមអនុវត្តវិធានការតម្កល់ថវិកា ចំពោះជនបរទេសដែលមានបំណងចូលមកកម្ពុជា ត្រូវតម្កល់ថវិកាពាន់ដុល្លារ សម្រាប់ថ្លៃធ្វើតេស្តសុខភាព និងត្តាឡីស័ក

លោកស្រី វណ្ណឌី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងបានរៀបចំដាក់ប្រព័ន្ធធនាគារឯកជននៅព្រលានយន្តហោះ ដើម្បីឱ្យជនបរទេស តម្កល់លុយទុកចំនួនពាន់ដុល្លារ សម្រាប់ចំណាយលើថ្លៃសេវាសុខភាពលោកស្រី បន្ថែមថា​ ​ទឹកប្រាក់ពាន់ដុល្លារហ្នឹងគឺគិតទាំងអស់ ពាក់ព័ន្ធទៅនឹងការត្រួតពិនិត្យសុខភាព ហើយនឹងធ្វើតេស្ត និងត្តាឡីស័ក គឺរាប់បញ្ជូទាំងថ្លៃដឹកជញ្ជូន ថ្លៃអាហារ ថ្លៃស្នាក់នៅក្នុងសណ្ឋាគារ មណ្ឌលសំចត ការធ្វើតេស្តរកកូវីដ​-១៩ រួមទាំងការពិនិត្យព្យាបាលកូវីដ​-១៩(​ករណីវិជ្ជមាន​) និងសេវាព្យបាលជំងឺប្រចាំកាយផ្សេងទៀត​, សេវាគ្រូពេទ្យ​, ថ្លៃបោកគក់ និងសេវាសន្តិសុខផងដែរនេះបើតាមតារាងតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី មិថុនា

លោក ម៉ម ប៊ុនហេងរដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី១៥ មិថុនា បានបើកកិច្ចប្រជុំស្តីពីវិធានការការពារ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដោយមានការចូលរួមពីឯកអគ្គរាជ​/​រដ្ឋទូតចំនួន១០ប្រទេស និងតំណាងស្ថានបេសកកម្មការទូត ២១ប្រទេស រួមទាំងប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាជាដើម

លោក ម៉ម ប៊ុនហេងថ្លែងចំពោះមុខអង្គទូតបរទេសទាំងអស់នោះ ដោយបញ្ជាក់ថា ជនបរទេសណា មានបំណងធ្វើដំណើរចូលមកកម្ពុជានោះ ពួកគេត្រូវស្នើសុំទិដ្ឋាការជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស មិនតែប៉ុណ្ណោះ ជនបរទេសគ្រប់រូបត្រូវផ្តល់នូវវិញ្ញាបប័ត្របញ្ជាក់សុខភាព ចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុខភាពនៃប្រទេសរបស់សាមីខ្លួន ដែលមានសុពលភាពមិនលើសពី ៧២ម៉ោង មុនពេលធ្វើដំណើរ ដើម្បីបញ្ជាក់ថាខ្លួនពុំមានវីរុសកូរ៉ូណា​(COVID-19)​ឡើយ

លោក ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងទំហំទឹកប្រាក់យ៉ាងតិច ៥០,០០០ ដុល្លារក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ប៉ុន្តែតម្រូវការនេះ មិនសម្រាប់មន្ត្រី នៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយចំណែកអ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តរកមេរោគកូវីដ​-១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ «​ក្នុងករណីមានអ្នកដំណើរណាម្នាក់ ច្រើន ដែលមានវិជ្ជមានកូវីដ​-១៩ នោះ អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់ តម្រូវឱ្យធ្វើត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មកា អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩»​ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង

គួរបញ្ជាក់ថា សម្រាប់អ្នកដំណើរទាំងអស់ ដែលមានលទ្ធផលអវិជ្ជមានកូវីដ​-១៩អវិជ្ជមានវិញ ពួកគេត្រូវត្តាឡីស័កដោយខ្លួនឯង រយៈពេល១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល មុននឹងធ្វើតេស្តម្ដងទៀត នៅថ្ងៃទី១៣ នៃការធ្វើត្តាឡីស័កបើគិតត្រឹមថ្ងៃទី១៦ មិថុនានេះ កម្ពុជា មានអ្នកជំងឺកូវីដ​-១៩ ចំនួន១២៨នាក់ ក្នុងនោះជាសះស្បើយ១២៥នាក់ ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print