លោកស្រី ហ៊ុន ស៊ីណាត ប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ បានសម្រេចប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ចំនួន២បទល្មើស គឺ បទ«បរិហារកេរ្តិ៍ជាសាធារណៈនិងបទញុះញង់អោយមានការរើសអើង»។

លោកស្រី ហ៊ុន ស៊ីណាត អះអាងក្នុងពាក្យបណ្តឹង ថា ទង្វើរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា គឺ ជាការប្រមាថនិងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់លោកស្រី ជាពិសេសធ្វើអោយសាធារណជន មានការភ័ន្តច្រឡំ ចោទប្រកាន់មកលើលោកស្រី អោយមានការរើសអើងក្នុងសង្គម ថែមទៀតផង ។

ជាមួយគ្នានេះ លោកស្រី ហ៊ុន ស៊ីណាត បានសំណូមពរអោយតុលាការ ផ្តន្ទាទោសតារាចម្រៀង ម៉េង កែវពេជ្ជតា និង បក្ខពួកទៅតាមច្បាប់ និង សុំទាមទារសំណងជំងឺចិត្តតាមច្បាប់កំណត់ ។

ជុំវិញបញ្ហានេះ គិតត្រឹមរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ពុំទាន់ឃើញតារាចម្រៀង ម៉េង កែវពេជ្ជតា មានប្រតិកម្ម បែបណានៅឡើយទេ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print