Bayern Munich លើកពានលីកកំពូលអាល្លឺម៉ង់៨ឆ្នាំជាប់ៗគ្នា

ចែករំលែក៖

ក្រុម Bayern Munich បានប្រារព្ធពិធីអបអរសាទរនៅឯកីឡដ្ឋានដោយគ្មានអ្នកចូលទស្សនាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Werder Bremen ក្នុងលទ្ធផល ១ទល់០ ដែលការឈ្នះពាននេះគ៏ជាភាពអស្ចារ្យរបស់ក្លិបដែលឈ្នះ៨ឆ្នាំជាប់ៗគ្នា។

ខ្សែប្រយុទ្ធ Robert Lewandowski ជាអ្នករកគ្រាប់បាល់ជ័យជម្នះនៅយប់ម្សិលមិញទៅលើក្លិប Werder Bremen នៅនាទីទី៤៣។ ការឈ្នះពានរង្វាន់លីកកំពូលអាល្លឺម៉ង់ Bundesliga ជាលើកទី១១របស់ក្លិបធ្វើឱ្យពួកគេមាន១០ពិន្ទុលើក្រុមលេខ២ Borussia Dortmund ដែលនៅសល់៣ប្រកួតទៀតប៉ុណ្ណោះចប់រដូវកាល។

ឡាករ Alphonso Davies ត្រូវបានបណ្តេញចេញពីបទពិន័យកាតលឿងចំនួន២ដងនៅនាទីទី៧៩។ បើទោះបីជានៅសល់១០ក៏ដោយ ក្រុមម្ចាស់ផ្ទះមិនអាចរកគ្រាប់បាល់តាមស្មើក្រុមភ្ញៀវបានទេ ធ្វើឲ្យក្រុម Bayern Munich ឈ្នះមួយប្រកួតនេះគឺដាច់ពិន្ទុក្រុមលេខ២ លើកពានតែម្តង ។

សូមបញ្ជាក់ថា ក្រុម Bayern Munich បានឈ្នះពានរង្វាន់ Bundesliga ចំនួន៨ឆ្នាំជាប់ៗគ្នា ដែលគ្មានក្លិបណាធ្វើបានឡើយគឺជាម្ចាស់ជើងឯកលីកកំពូលអាល្លឺម៉ង់មួយនេះចាប់ពីឆ្នាំ២០១៣-២០២០នេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print