ចំណតរថយន្តក្រោមដីសួនច្បារមុខទូតអាមេរិកអាច ផ្ទុករថយន្តបានជាង 300 គ្រឿង សាងសង់បានរួចរាល់

ចែករំលែក៖

ភ្នំពេញ៖ ចំណតរថយន្តក្រោមដី និងសួនច្បារពីលើ នៅត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិច និងក្រសួងសេដ្ឋកិច្ច (សួនច្បារ មិត្តភាពកម្ពុជាថៃ) ទំហំពីរជាន់អាចផ្ទុករថយន្តបាន ៣៤០គ្រឿងបាន សាងសង់រួចរាល់ ១០០% និងដាក់ឲ្យប្រើប្រាស់ហើយ។
លក្ខណៈពិសេសនៅចំណតរថយន្តនេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាព ស្តង់ដារខ្ពស់ ១០ ចំណុចសំខាន់ៗរួមមាន ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រសម្រាប់ចំណតរថយន្ត ប្រព័ន្ធអគ្គិភ័យ ជណ្តើរយន្តជនពិការ ប្រព័ន្ធប្រកាសអាសន្ន ស្លាកសញ្ញា LED សម្រាប់សម្គាល់ទីតាំងចត និងគំនូសសញ្ញា ប៉ុស្តិ៍សន្តិសុខ ត្រួតពិនិត្យ បន្ទប់ទឹកទូទៅ និងបន្ទប់ទឹកជនពិការ ប្រព័ន្ធបឺតផ្សែងរថយន្ត និងពេលផ្សែងពេលមានអគ្គិភ័យ និងប្រព័ន្ធបូមទឹកទំនើបកម្មជាដើម។
គោលបំណងនៃការសាងសង់ចំណតរថយន្តក្រោមដី ធ្វើឡើងក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ដើម្បីចតរថយន្ត និងសម្រួលដល់ការកកស្ទះចរាចរណ៍ និងធ្វើឲ្យសណ្តាប់ធ្នាប់តាមទ្រូងផ្លូវកាន់តែប្រសើរឡើង។

បច្ចុប្បន្នសាលារាជធានីភ្នំពេញ សហការជារជាមួយក្រុមហ៊ុន OCIC បាននឹងកំពុងខិតខំសាងសងចំណតយានយន្តក្រោមដីសរុបចំនួន ៤ កន្លែង ហើយពេលនេះ សម្រេចបាន ២ កន្លែងហើយ ៖ ទី១ នៅក្រោមសួនច្បារចន្លោះវិមានកាណាឌីយ៉ា និងអគារវឌ្ឍនកាពីតាល់ ឆ្ពោះទៅកាន់ផ្សាររាត្រី មាត់ទន្លេ ។ ទី ២ នៅក្រោមសួនច្បារ មិត្តភាព កម្ពុជា-ថៃ ត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិក និងក្រសួងសេដ្ឋកិច្ច ហើយចំពោះ ២កន្លែងផ្សេងទៀតនៅសួនស្ពាននាគ ក៏គ្រោងនឹងបញ្ចប់ការសាងសងក្នុងពេលឆាប់ៗខាងមុខ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print