ខេត្តស្វាយរៀង៖បុរសម្នាក់ដែលអ្នកភូមិស្គាល់ថាជនប្រមឹកផឹកស្រាស្រវឹងជាប្រចាំរហូតដល់វង្វេងស្មារតីបានចងកសម្លាប់ខ្លួននៅផ្ទះបង្កការភ្ញាក់ផ្អើលដល់គ្រួសារនិងសមត្ថកិច្ចទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំនុចភូមិឬស្សីព្រៃឃុំកំពង់ចំឡងស្រុកសា្វយជ្រំ។
បើតាមសមត្ថកិច្ចស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះឈោ្មះម៉ី រដ្ឋា អាយុ២៩ឆាំ្នមុខរបរដើរភ្លេងការរស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមសមត្ថកិច្ចបញ្ជាក់ទៀតថាក្រោយពីទទួលសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានភ្លាម កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រុកនិងលោក គ្រូពេទ្យ
បានមកពិនិត្យសពតាមការសន្និដ្ឋានគឺពិតជាធ្វើអត្តឃាតដោយយកខ្សែចងកនឹងននងផ្ទះរបស់គាត់ស្នាក់នៅកន្លែងកើតហេតុពិតប្រាកដមែនខណះមិនមានស្នាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មនោះទេ។
ក្រោយសមត្ថកិច្ចនគរបាលស្រុកពិនិត្យសពរួចទើបប្រគល់ឲក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន