រុស្សុី៖ មនុស្សគ្រប់រូប មិនថាមានតួនាទី ដំណែងធំប៉ុណ្ណានោះឡើយ ក្នុងពេលចូលទៅជួបប្រធានាធិបតីពូទីន នៅឯវិមានជាយក្រុង មូស្គូ គឺចាំបាច់ត្រូវតែឆ្លងកាត់ បន្ទប់កម្ចាត់មេរោគជាមុន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។
សារព័ត៌មាន RIA របស់រុស្ស៊ី កាលពីថ្ងៃទី១៦ ខែមិថុនា បានឲ្យដឹងថា៖ បន្ទប់កម្ចាត់មេរោគ ផលិតឡើងដោយក្រុមហ៊ុន រុស្ស៊ីបានដាក់នៅវិមាន Novo-Ogaryovo របស់ប្រធានាធិបតីពូទីន។ បន្ទប់កម្ចាត់មេរោគ បានបាញ់ចេញនៅផ្សែង ដែលមានថ្នាំកម្ចាត់វីរុស ដែលតោងជាប់អាវខោ។
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានលើកឡើងថា ៖ ក្នុងខែមេសាកន្លងមក អ្នកណាដែលចង់ជួប ប្រធានាធិបតីពូទីន គឺចាំបាច់ត្រូវត្រួតពិនិត្យ សុខភាព ពិនិត្យកូវីដ១៩ ជាមុន ។
តាមតួលេខរបស់គេហទំព័រ worldometers.info គិតដល់វេលាម៉ោង១២ ថ្ងៃត្រង ថ្ងៃទី១៧ ខែមិថុនា រុស្ស៊ីមានករណីឆ្លងកូវីដ១៩ ដល់ទៅ545.458 នាក់ ប៉ុន្តែមានអ្នកស្លាប់តែ 7.284នាក់៕
ដោយ៖ ធី រីណា