ស្នងការខេត្តកណ្តាល បានដឹកនាំគណប្រតិភូ នាំយកថវិកាចំនួន ៥០០០ដុល្លារអាមេរិក ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ នាល្ងាចថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានដឹកនាំគណប្រតិភូ មានលោក-លោកស្រីស្នងការរង នាំយកថវិកាចំនួន ៥០០០ដុល្លាអាមេរិក ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ។ថវិកានេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ និងដើម្បីចូលរួមអបអរសាទរ ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាលខេត្តកណ្តាល ៕ដោយ៖ សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print