ប្រសិទ្ធនាម អ្នករត់Ultra Marathonគឺជា កីឡាករ កីឡាការនីដែក

ចែករំលែក៖

​​​​ភ្នំពេញ៖ បន្ទាប់ពីអត្តពលិកចម្រុះជាតិសាសន៍មកពី២៦​ប្រទេសបានចូលរួមរត់ក្នុងព្រឹត្តិការណ៍Ultra Marathon លើនទី១នៅតំបន់អង្គរឆ្លងកាត់ឧបសគ្គជាច្រើនដែលមានចំងាយផ្លូវ១២៨គីឡូម៉ែត្រ​ ត្រូវបានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជាបានប្រសិទ្ធនាមថា គឺជាកីឡាករ កីឡាការនីដែកកាលពីព្រឹកថ្ងៃទី២៤​ ខែ មករា ឆ្នាំ២០១៦ ។​​លោករដ្ឋមន្រ្តីបានថ្លែងថាកាលរត់ឆ្លងកាតរឧបសគ្គដ៏លំបាករយៈពេលពីថ្ងៃនៅតំបន់អង្គរបានធ្វើអោយអត្តពលិកទាំងអស់ចងចាំមិនភ្លិចបន្ទាប់ពីបានគយគន់ទេសភាពធម្មជាតិដ៏ប្រណិតនៅទឹកដីអង្គរ។លោកមានប្រសាសន៏ថា អ្វីដែលធ្ចើអោយអត្តពលិកមិនអាចបំភ្លេចបាននោះ គឺក្រោយពេលពួកគាត់បានឃើញទេសភាពនៅបរិវេណអង្គរតាមរយៈការត់ចម្ងាយផ្លូវ១២៨គីឡូម៉ែត្រដ៏សែនឆ្ងាយ។លោកបានបន្តទៀតថា អ្នករត់ទាំងអស់ត្រូវឆ្លងកាត់ឧបសក្គនៅក្នុងព្រៃបរិស្ថានធម្មជាតិ វាលស្រែរបស់អ្នកភូមិ និងភូមិសហគមតូចៗជាច្រើន ហើយពួកកាត់ទទួលបានការស្វាគមន៍ពីប្រពលរដ្ឋខ្មែររស់នៅក្នុងសហគមន៍យ៉ាងកក់ក្តៅមិនអាចបំភ្លេចបានទាំងថ្ងៃយប់រហូតឈានដល់ទទួលបានជ័យជម្នះ។

ដោយឡែកលទ្ធផលប្រកួតរត់ចម្ងាយផ្លូវ១២៨គីឡូម៉ែត្រ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ឈ្មោះ Hain Lin Sohមកពីប្រទេសម៉ាឡេស៊ី ប្រើថិរវេលា១៨ម៉ោង ៣៤នាទី និង៥៦វិនាទី។ ចំណាត់ថ្នាក់លេខ២ បានទៅកីឡាករ Porthra Anbrew មកពីអាហ្រ្វិកខាងត្បូង ប្រើថិរវេលា១៨ម៉ោង ៣៨នាទី និង៣១វិនាទី លេខ៣ បានទៅ កីឡាករ Clenenc Julien មកពីបារាំង ប្រើថិរវេលា ១៩ម៉ោង ២៨នាទី និង ០៧វិនាទី និងចំណាត់ថ្នាក់លេខ៤ បានទៅកីឡាករជនជាតិជប៉ុន-សញ្ជាតិខ្មែរ Konoshita Nitsuti ប្រើថិរវេលា២០ម៉ោង ៣៩នាទី និង ៥៥វិនាទី ។

ចំណែកចំណាត់ផ្នែកនារីរត់ចម្ងាយ១២៨គីឡូម៉ែត្រចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនី Boolthanit Uksobkeaw មកពីប្រទេសថៃប្រើថិរវេលា២១ម៉ោង ២៧នាទី និង ៥៧វិនាទី លេខ២ បានទៅកីឡាការិនី Bufous Isabtlle មកពីបារាំង ប្រើថិរវេលា ២២ម៉ោង ៤០នាទី និង ០៦វិនាទី និងលេខ៣ បានទៅកីឡាការិនី Eyre Aurelia មកពីបារាំង ប្រើថិរវេលា២៣ម៉ោង ៣៨នា៕ សារីម 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print