រថយន្តឡិចស៊ីសបើកលឿនគេចមនុស្សដើរឆ្លងផ្លូវជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យរងការខូចខាត និងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

    ភ្នំពេញ៖ស្ត្រីជាភេទទី៣ ដែលមានគ្នាបីនាក់បើករថយន្តឡិចស៊ីសRX300ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍
ហើយគេចពីមនុស្សដើរឆ្លងផ្លូវជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យរងការខូចខាត និងបណ្ដាលឲ្យម្នាក់រងរបួសធ្ងន់និងពីរនាក់ទៀតរងរបួសស្រាល។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានលេខ៤ តាមបណ្ដោយផ្លូវជាតិ៦ ស្ថិតក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

        បើតាមប្រភពព័ត៌មានពីប្រជាពលដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុខពេលកើតហេតុគេសង្កេតឃើញមាននមុស្សបីនាក់បានដើរឆ្លងផ្លូវ ដោយឆ្លងមិនទាន់ផុតផង ស្រាប់តែមានរថយន្តឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH.6054 បើកបរដោយស្ត្រីជាភេទទី៣ ដែលមានគ្នាបីនាក់ ក្នុងរថយន្ត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុ ក៏បានគេចពីមនុស្សដើរឆ្លងផ្លូវហើយជ្រុលចង្កូតទៅបុកនឹងបង្កាន់ ដៃស្ពានវិលជិតពីជុំបណ្ដាលឲ្យរងការខូចខាតចំហៀងពីមុខផ្នែកខាងស្ដាំយ៉ាងដំណំ រីឯមនុស្សក្នុងរថយន្តរងរបួសធ្ងន់ម្នាក់និងរបួសស្រាលពីរនាក់។

         ក្រោយពេលកើតហេតុជនរងគ្រោះម្នាក់ដែលរងរបួសធ្ងន់នោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។ដោយឡែករថយន្តត្រូវបានកម្លាំងជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕ដោយៈ ព្រែកជ័យ 

...

    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print