អាជ្ញាធរឥណ្ឌូណេស៊ី នាំគ្នាជម្លៀសប្រជាជន ក្រោយភ្នំភ្លើងដ៏ល្បីឈ្មោះ Merapi បានផ្ទុះឡើង

ចែករំលែក៖

អន្តរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា ភ្នំភ្លើងឈ្មោះMerapi ដ៏ល្បីនៅឥណ្ឌូណេស៊ី បានផ្ទុះឡើង  ដោយមានសកម្មភាពរយៈពេល ០៧នាទី ខណៈកម្អែរផេះរបស់វា បានជះឡើងលើមេឃកម្ពស់,០០០ម៉ែត្រឯណោះ ក្រោយពីភ្នំភ្លើងមួយនេះបានផ្ទុះឡើង អាជ្ញាធរបានណែនាំឲ្យប្រជាជនទាំងអស់ ចាកចេញពីជុំវិញតំបន់ភ្នំភ្លើងខាងលើនេះ ក្នុងរយៈចម្ងាយចាប់ពី ៣គីឡូម៉ែត្រឡើងទៅ។

ទីភ្នាក់ងារសារព័ត៌មាន CNA បានបញ្ជាក់ថា ភ្នំភ្លើងមួយនេះ ឈ្មោះ Merapi ជាភ្នំដែលល្បី ក្នុងចំណោមភ្នំភ្លើងសកម្មៗបំផុត នៅលើពិភពលោក ដែលស្ថិតនៅព្រំដែននៃខេត្តជ្វា និង Yogyakarta ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី

គួររំលឹកផងដែរថា ភ្នំភ្លើងខាងលើនេះ បានផ្ទុះឡើងយ៉ាងខ្លាំងក្លាកាលពីឆ្នាំ២០១០ម្តងរួចទៅហើយ ដោយបានសម្លាប់មនុស្សជាង ៣០០នាក់និងបង្ខំឲ្យមនុស្សជាង ២៨០,០០០នាក់ជម្លៀសខ្លួន។

សូមជម្រាបថា ឥណ្ឌូណេស៊ីស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ទើបបណ្តាកោះនៃប្រទេសនេះងាយរងគ្រោះដោយសាររញ្ជួយដី និងបន្ទុះភ្នំភ្លើងបែបនេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print