បុរសដែលបើករថយន្តបុកប៉ូលិសចរាចរណ៍នៅរង្វង់មូលចោមចៅ ត្រូវបានបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នេះ បុរសម្នាក់ឈ្មោះ ពុធ មនោរម្យ ដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅ និង បានបើករថយន្តក្នុងល្បឿនលឿនបុកមន្ត្រីចរាចរណ៍ម្នាក់ដួល ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានតាមច្បាប់ ។

សមត្ថកិច្ច អះអាងថា ក្រោយធ្វើការស្រាវជ្រាវ និង ត្រួតពិនិត្យ បានបង្ហាញអោយឃើញថា ជនបង្កនេះ បានប្រើប្រាស់ផ្លាកលេខមិនត្រឹមត្រូវ ដោយយកផ្លាកលេខរថយន្តផ្សេងមកពាក់ ។

ជនបង្ករូបនេះ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស ទី១ ការរារាំងសមត្ថកិច្ច ពេលកំពុងតែអនុវត្តការងារ ទី២ ការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ និង ទី៣ បើករត់គេចពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print