ព្រលានយន្តហោះថ្មី សាងសង់លើផ្ទៃដីទំហំប្រមាណជាង២ពាន់ហិកតា ក្នុង​ទឹក​ប្រាក់ប្រមាណ១,៥០០លាន​ដុល្លារ

ចែករំលែក៖

ខេត្ត​កណ្តាល​ ៖​ យោង​តាម​ទំព័រ​ហ្វេសប៊ុក​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សរសេរ​បង្ហោះបង្ហាញ​ថា​
ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងចំណែក​ដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលពេលនេះសម្រេចបានប្រមាណ ៣០ភាគរយហើយ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម CAIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក ដែលនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ខាងមុខ។ វត្តមានអាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើ​បានប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០។

សម្តេចតេជោ​ ហ៊ុន​ សែន​មានប្រសាសន៍​ អញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ នាព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ​ បានបង្ហាញ​អារម្មណ៍​ថា​ ពិតជារីករាយដែលបានអញ្ជើញមកពិនិត្យព្រលានយន្តហោះថ្មីនេះ​ និងសូមកោតសរសើរដល់គណៈកម្មការសាងសង់ ដែលបាន​ប្រឹងប្រែងសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ ដើម្បីសម្រួលដល់ការ​សាងសង់។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលេីក​ ឡេីងពីបញ្ហាជំងឺកូវីដ១៩ ដែលថាមិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មីផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរក្សាបាននូវដំណើរការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក៏រួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិការងារដោយសារជំងឺកូវីដ១៩ផងដែរ នេះគឺជាគោលដៅមួយសំខាន់សំរាប់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការបំពេញតម្រូវការ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនជួយស្តារបឹងជើងលោងឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ ពីព្រោះបឹងជើងលោងនេះមិនត្រឹមតែដោះស្រាយបញ្ហាទឹកសម្រាប់ពលរដ្ឋប្រើប្រាស់នោះទេ តែក៏ជួយបញ្ចៀសជំនន់ទឹកព្រែកត្នោតផងដែរ។

សម្តេចតេជោក៏បានមានប្រសាសន៍ផងដែរថា ពេលនេះយើងកំពុងសាងសង់អាកាសយានដ្ឋានចំនួន៣ទីតាំង ដែលទី១)នៅទីនេះ ទី២)នៅខេត្តសៀមរាប និងទី៣)កងកេងនៅខេត្តព្រះសីហនុ។ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយអាជ្ញាធរក្រុង ខេត្តទាំង៣ មានរាជធានីភ្នំពេញ កណ្តាល និងខេត្តតាកែវ ត្រូវរួមសហការគ្នា និងសម្របសម្រួលជាមួយក្រុមហ៊ុនដើម្បីអោយការងាសាងសង់នេះមានភាពរលូន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ចំពោះអាកាសយានដ្ឋានអន្តរជាតិនៅពោធិចិនតុងគឺទុកនៅដដែរ តែអាចទៅជាព្រលានសម្រាប់យោធាកងទ័ព ទី២)ប្រើសម្រាប់ការហោះហើផ្ទៃក្នុង ទី៣)ប្រើសំរាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងទី៤)ប្រើសម្រាប់ភ្ញៀវ និងថ្នាក់ដឹកនាំផ្លូវការនានា។

មុននឹងបញ្ចប់ សម្ដេចតេជោមន្ត្រីក៏បានជូនពរឲ្យក្រុមការងារសាងសង់សម្រេចបាននូវភាពជោគជ័យក្នុងការសាងសង់នាពលខាងមុខ។ បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញពិនិត្យការដ្ឋាននៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ប្រកបដោយបរិយាកាសរីករាយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print