កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តត្រួតពិនិត្យសុខភាព វាស់កំដៅ ដល់នាយ នាយរង និងពលទាហាន ជាប្រចាំដើម្បីបង្កា ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ខណ្ឌ បន្តចេញល្បាតដើម្បីការពារសន្តិសុខ សុវត្ថិភាព នឹងជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវ នៅតាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន

មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកផេករបស់ខ្លួនថា កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ធ្វើអនាម័យ បោសជូត សំអាតបរិវេណកន្លែងធ្វើការ រួសរាន់ងូតទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ នៅពេលរសៀលកម្លាំង អន្តរាគមន៍ ក្នុងទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្លៀតពេលនាំគ្នាហាត់ប្រាណ លេងកីឡា ដើម្បីសុខភាព កាយសម្បទារឹងមាំ រហ័សរហួន និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ

បច្ចុប្បន្នកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហាន ជាប្រចាំដើម្បី បង្កា ទប់ស្កាត់ និងជៀសផុតពីជំងឺឆ្លងកូវីដ១៩ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print