បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី–ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ និង ពិធីបំពាក់ឋានន្តរស័ក្តិជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើររបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រគល់ជូនដល់នាយ នាយរងដែលមានស្នាដៃល្អផងដែរ។
ក្នុងពិធីនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ និងជំនួយការ មេបញ្ជាការ មេបញ្ជាការរងក្រុង–ស្រុក ប្រធាន អនុប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំជាច្រើនរូបផងដែរ៕ដោយ៖ស សម
...