រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនចៀន ស៉ីនយានបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់និងអ្នករួមដំណើរពីរនាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖  រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនចៀន ស៉ីយានមួយគ្រឿងបានបើកបុកម៉ូតូពីក្រោយបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកូនប្រុសស្រី២នាក់រងរបួសត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ​ម៉ុង​ ឫទ្ធី កែងនិឹងផ្លូវលេខ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកនិចពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1IF-6768ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុបានបត់ស្តាំសំដៅទៅផ្ទះស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ចៀន ស៉ីនយាន មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ ​5A-2789 មកពីក្រោយបត់ស្តាំដូចគ្នាបានបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលកូន២នាក់ខ្ទាតចេញក្រៅ និងជនរងគ្រោះជាម្តាយខ្ទាតចូលក្រោមកង់រថយន្តបណ្តាលឲ្យកិនស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ ​ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print