អាសូរណាស់លោកអើយ! ខំរត់ម៉ូតូឌុបទាំងយប់ដើម្បីចិញ្ចឹមគ្រួសារ ត្រូវចោរចាក់សម្លាប់ប្លន់យកម៉ូតូទៅបាត់ នៅខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូឌុប ត្រូវបានជនសង្ស័យហៅជិះ លុះដល់កន្លែងស្ងាត់ក៏ធ្វើសកម្មភាពយកវត្ថុរឹងចាក់សម្លាប់ រួចប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោល

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលំមួយកន្លែង ភូមិចំបក់ជ្រំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភី យុន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិព្រេជឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ចំណែកម៉ូតូដែលចោរប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ

មន្រ្តីដដេលបន្តថា យោងតាមដំណើររឿងបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោះឲ្យឌុបទៅភូមិចំបក់ជ្រំ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ យកវត្ថុមុតស្រួចចាក់ពីក្រោយ បណ្ដាលឲ្យជនរងគ្រោះស្លាប់ ហើយម៉ូតូជិះគេចខ្លួនបាត់។

សមត្ថកិច្ចបញ្ជាក់ថា៖ ករណីនេះ ត្រូវបានពលរដ្ឋធ្វើដំណើរឆ្លងកាត់ ឃើញសាកសពក៏រាយការណ៍ជូនសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print