ម៉ិចស៊ីកូ៖ គ្រាន់តែប្រឆាំង គម្រោងអគ្គីសនីប្រើកម្លាំងខ្យល់ មនុស្ស​១៥នាក់រងការសម្លាប់​

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស​១៥នាក់ស្លាប់ ក្រោយមានវិវាទពាក់ព័ន្ធនិងគម្រោងអគ្គីសនីដើរដោយកម្លាំងខ្យល់​។
សារព័ត៌មាន​ AP ​បានផ្សាយថា៖ សហគមន៍ ​Mateo del Mar ស្ថិតនៅក្នុងរដ្ឋ Oaxaca ប្រទេសម៉ិចស៊ីកូបានឲ្យដឹងថា កាលពីថ្ងៃទី​២២ ខែមិថុនា មានមនុស្ស​១៥នាក់ត្រូវគេសម្លាប់ ក្នុងនោះបុរស​១៣នាក់និងស្ត្រីពីរនាក់។ ការស្លាប់នោះគឺមានពាក់ព័ន្ធ​និងគម្រោង ថាមពលខ្យល់ ដោយអ្នកទាំងនោះបានតវ៉ាកាលពីមួយថ្ងៃមុន។
ក្រុមពលរដ្ឋ នៅក្នុងសហគមន៍ខាងលើ បានតវ៉ាដោយជោគជ័យ​​។ ក្រោយមក ក្រុមនេះក៏បានគាំទ្រ​អភិបាលក្រុង
តំបន់​Mateo del Mar ជាទីតាំង ដ៏ល្អបំផុតសម្រាប់ ដាក់បង្គោលកង្វាលខ្យល់ សម្រាប់ផលិតអគ្គីសនី​ ដោយសារតែតំបន់នោះមានខ្យល់ល្អ​។ ប៉ុន្តែពលរដ្ឋនៅក្នុងតំបន់មិនព្រមនោះឡើយ។ វិវាទបានកើតឡើងតាំងពីឆ្នាំ​២០១២ រហូតមកទល់ពេលនេះ ដោយសារតែក្រុមហ៊ុន​នៅតែបន្តសាងសង់ ស្ថានីយអគ្គីសនីមានកម្លាំង​៣៩៦ មីហ្គាវ៉ាត នៅជិតតំបន់​​Mateo ។
ប៉ុន្តែ ក្រុមជនជាតិ​ដែលរស់នៅតំបន់នោះប្រឆាំងយ៉ាងខ្លាំង ដែលអាចប៉ះពាល់ដល់ ការរស់នៅរបស់ពួកគត់។ ការបាញ់ប្រហារទៅលើក្រុមអ្នកដឹកនាំតវ៉ា កើតឡើងក្រោយរដ្ឋមន្ត្រីសន្តិសុខសាធារណៈលោក​ Alfonso Durazo បានសរសើរថារដ្ឋ​Oaxaca ​ជាកន្លែងមានសុវត្ថិភាពបំផុត​ក្នុងប្រទេសម៉ិចស៊ីកូ​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print