ចេះតែនឹកឃើញ! សិល្បៈការិនីជាច្រើនយកម៉ាសធ្វើជាឈុតប៊ីគីនី រងការថ្កោលទោសយ៉ាងខ្លាំង

ចែករំលែក៖

អាមេរិក៖ ក្រោយបង្ហោះរូបភាពនៅលើបណ្តាញសង្គម ស្តីពីតារាជាច្រើនរូបបានយកម៉ាស​សម្រាប់ពាក់ការពារឆ្លងកូវីដ​១៩ មកធ្វើជាឈុតប៊ីគីនីពាក់ រងការថ្កោលទោសយ៉ាងខ្លាំង ។ មនុស្សមួយចំនួនក៏បាន បញ្ចេញមតិបែបឌឺដង កំប្លែងផងថា​« ចឹងតើបានជាពេលពាក់ម៉ាសទៅចេះតែធប់ៗ​ ពិបាកដកដង្ហើម»។
ពេលថ្មីៗនេះសិល្បៈការិនីអាមេរិក គឺនាង DaVida Salបានយក ម៉ាសពេទ្យធ្វើជា ឈុតប៊ីគីនី​ពាក់បង្ហាញជាសាធារណៈ រងការរិះគន់យ៉ាងខ្លាំង ពីមហាជន​។ នាង DaVida Sal បានយក​ ម៉ាសពេទ្យធ្វើជា អាវ និងខោក្នុង ឈរបង្ហាញ ម៉ូដ​នៅមុខហាងលក់សម្លៀកបំពាក់Trader Joe’s នៅទីក្រុង Los Angeles រដ្ឋ California ។
នាង​DaVida បានបង្ហោះរូបភាពលើបណ្តាញសង្គម ហ្វេសប៊ុករបស់នាង ដោយបានដាក់ចំណងជើងថា”The New AbNormal” ប្រសិនបើឲ្យពាក់ម៉ាសការពារហើយ​ ហេតុអ្វីចាំបាច់ត្រូវឈរគម្លាតពីគ្នា​២ម៉ែត្រតៀត ? ហើយបើឈរឆ្ងាយពីគ្នាហើយ ហេតុអ្វីត្រូវពាក់ម៉ាសទៀត? បើអនុវត្ត គម្លាតនិងពាក់ម៉ាសហើយម្តេច ត្រូវបម្រាប់គោចរទៀត។
ក្រៅពីនេះ​ក្រុមតារា នៅក្នុងតំបន់អាស៊ី ក៏មានសកម្មភាព ធ្វើដូចគ្នានោះដែរ យកម៉ាសធ្វើជាឈុតប៊ីគីនី ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជន៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print