Breaking News ៖ ប្រសើណាស់! គីម ជុងអ៊ុន ចេញបញ្ជាផ្អាករាល់សកម្មភាពយោធាប្រឆាំងកូរ៉េខាងត្បូង

ចែករំលែក៖

ក្នុងពេលដែលកូរ៉េទាំងពីរប្រឈមមុខតានតឹងបំផុតនៅក្នុងតំបន់ព្រំដែន។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានដឹកនាំកិច្ចប្រជុំគណៈកម្មការបក្សពលករកូរ៉េខាងជើង​ ហើយបានសម្រេច​ផ្អាករាល់សកម្មភាពយោធាប្រឆាំងកូរ៉េខាងត្បូង ។
សារព័ត៌មានជាតិកូរ៉េខាងជើង ​KCNA ​នៅថ្ងៃទី​២៣ ខែមិថុនា បានផ្សាយថាគណៈកម្មការយោធាកណ្តាលនៃគណបក្សពលករកូរ៉េខាងជើង ​បានក្តាប់នៅស្ថានភាពបច្ចុប្បន្ន​ នៅតាមបណ្តោយព្រំដែន ហើយ បញ្ជាឲ្យផ្អាករាល់សកម្មភាពយោធាជាមួយកូរ៉េខាងត្បូង។ ប៉ុន្តែសារព័ត៌មានខាងលើមិនបាន​លម្អិតពីការផ្អាករាល់សកម្មភាព យោធានោះឡើយ។
ភាពតានតឹងរវាងកូរ៉េខាងជើង និងខាងត្បូង កាន់តែតានតឹង​ក្រោយពេលកូរ៉េខាងជើង​ ប្រឆាំង​និងក្រុម ជនជាតិកូរ៉េខាងជើង ដែលបានភៀសខ្លួនចូលទៅកាន់ កូរ៉េខាងត្បូង បានបង្ហោះខិត្តប័ណឆ្លងព្រំដែនប្រឆាំងជើង។
កាលពីសប្តាហ៍កន្លងមក កូរ៉េខាងជើង បានបំផ្ទុះការិយាល័យទំនាក់ទំនងឧបទ្វីប​ នឹងបញ្ចប់រាល់ទំនាក់ទំនង​ចចារ ជាមួយកូរ៉េខាងត្បូង ។ មិនតែប៉ុណ្ណើ កូរ៉េខាងជើង បានបញ្ជូនកម្លាំងយោធា និង ដាក់ឧបករណ៍ បំពងសំឡេង​នៅតាមព្រំដែនទៀតផង ។ ជាមួយគ្នា​នេះ​ ទីក្រុងព្យុងយ៉ាងក៏បានត្រៀមបង្ហោះខិត្តប័ណ​្ណ១២លានសន្លឹកប្រឆាំងកូរ៉េខាងត្បូង ។
ប៉ុន្តែក្រោយការសម្រេចរបស់មេដឹកនាំ គីម ជុងអ៊ុន រាល់សកម្មភាពទាំងឡាយត្រូវបានផ្អាក ។ ទាំងនេះជាសញ្ញា ល្អបំផុត​សម្រាប់កូរ៉េទាំង​ពីរ ហើយសកម្មភាពកន្លងមក មិនមែនជាទង្វើរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង នោះឡើយ​គឺជាក្រុមជ្រុលនិយម​ដែលប្រឆាំងកូរ៉េខាងជើងតែប៉ុណ្ណោះ។ រដ្ឋាភិបាលទីក្រុងសេអ៊ូលក៏បានចាត់ការទៅលើក្រុមដែលបំផ្លាញទំនាក់ទំនងផងដែរ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print