ក្នុងពេលដែលកូរ៉េទាំងពីរប្រឈមមុខតានតឹងបំផុតនៅក្នុងតំបន់ព្រំដែន។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានដឹកនាំកិច្ចប្រជុំគណៈកម្មការបក្សពលករកូរ៉េខាងជើង ហើយបានសម្រេចផ្អាករាល់សកម្មភាពយោធាប្រឆាំងកូរ៉េខាងត្បូង ។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី២៣ ខែមិថុនា បានផ្សាយថាគណៈកម្មការយោធាកណ្តាលនៃគណបក្សពលករកូរ៉េខាងជើង បានក្តាប់នៅស្ថានភាពបច្ចុប្បន្ន នៅតាមបណ្តោយព្រំដែន ហើយ បញ្ជាឲ្យផ្អាករាល់សកម្មភាពយោធាជាមួយកូរ៉េខាងត្បូង។ ប៉ុន្តែសារព័ត៌មានខាងលើមិនបានលម្អិតពីការផ្អាករាល់សកម្មភាព យោធានោះឡើយ។
ភាពតានតឹងរវាងកូរ៉េខាងជើង និងខាងត្បូង កាន់តែតានតឹងក្រោយពេលកូរ៉េខាងជើង ប្រឆាំងនិងក្រុម ជនជាតិកូរ៉េខាងជើង ដែលបានភៀសខ្លួនចូលទៅកាន់ កូរ៉េខាងត្បូង បានបង្ហោះខិត្តប័ណឆ្លងព្រំដែនប្រឆាំងជើង។
កាលពីសប្តាហ៍កន្លងមក កូរ៉េខាងជើង បានបំផ្ទុះការិយាល័យទំនាក់ទំនងឧបទ្វីប នឹងបញ្ចប់រាល់ទំនាក់ទំនងចចារ ជាមួយកូរ៉េខាងត្បូង ។ មិនតែប៉ុណ្ណើ កូរ៉េខាងជើង បានបញ្ជូនកម្លាំងយោធា និង ដាក់ឧបករណ៍ បំពងសំឡេងនៅតាមព្រំដែនទៀតផង ។ ជាមួយគ្នានេះ ទីក្រុងព្យុងយ៉ាងក៏បានត្រៀមបង្ហោះខិត្តប័ណ្ណ១២លានសន្លឹកប្រឆាំងកូរ៉េខាងត្បូង ។
ប៉ុន្តែក្រោយការសម្រេចរបស់មេដឹកនាំ គីម ជុងអ៊ុន រាល់សកម្មភាពទាំងឡាយត្រូវបានផ្អាក ។ ទាំងនេះជាសញ្ញា ល្អបំផុតសម្រាប់កូរ៉េទាំងពីរ ហើយសកម្មភាពកន្លងមក មិនមែនជាទង្វើរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង នោះឡើយគឺជាក្រុមជ្រុលនិយមដែលប្រឆាំងកូរ៉េខាងជើងតែប៉ុណ្ណោះ។ រដ្ឋាភិបាលទីក្រុងសេអ៊ូលក៏បានចាត់ការទៅលើក្រុមដែលបំផ្លាញទំនាក់ទំនងផងដែរ៕
ដោយ៖ ធី រីណា