ទើបតែដំឡើងឧបករណ៍បំពងសំឡេងមិនទាន់ទាំងបានចាក់ផ្សាយផង ក៏រុះរើចេញវិញ

ចែករំលែក៖

កម្លាំងទាហានកូរ៉េខាងត្បូង​បានឲ្យដឹងថា កូរ៉េខាងជើងបានរុះរើឧបករណ៍បំពងសំឡេង ដែលទើបតែដំឡើងនៅព្រំដែនចំនួន​២០កន្លែងនៅជាប់កូរ៉េខាងជើង ក្រោយពេលមេដឹកនាំ គីម ជុងអ៊ុន បញ្ជាឲ្យកម្លាំងយោធាផ្អាករាល់សកម្មភាពប្រឆាំងនិងទីក្រុងសេអ៊ូល។
កាលពីពេលថ្មីៗនេះកូរ៉េខាងជើង បានដំឡើងឧបករណ៍បំពងសំឡេងដល់ទៅ​២០កន្លែងជាប់ព្រំដែន និងគំរាមកំហែងធ្វើសកម្មភាពយោធា​ជាមួយប្រទេស​ដែលកូរ៉េខាងជើង ហៅថាជាសត្រូវ​នោះ។ សកម្មភាពកើតឡើងក្រោយពេលដែល​កូរ៉េខាងជើង​ចោទប្រកាន់ទីក្រុងសេអ៊ូលថាមិនអាចទប់ស្កាត់ក្រុមអ្នកភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង​​ដែលបង្ហោះខិត្តប័ណ្ណ​ប្រឆាំងទីក្រុងព្យុងយ៉ាង។
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឧបករណ៍បំពងសំឡេងចំនួន​១០​នៅជិតតំបន់Cheorwon បានរុះរើយកចេញទៅបាត់ទាំងព្រឹក។ សកម្មភាពខាងលើកើតឡើង ក្រោយពេលលោកគីម ជុងអ៊ុន​ ជួបប្រជុំថ្នាក់ដឹកនាំ​មន្ត្រីយោធា និងគណបក្សពលករកូរ៉េខាងជើង ។
សកម្មភាពខាងលើរបស់កូរ៉េខាងជើង បានបង្ហាញយ៉ាងច្បាស់ថា ទំនាក់ទំនងមិត្តភាពរវាងមេដឹកនាំប្រទេសទាំងពីរ នៅតែរក្សាបានល្អដដែល មិនមានអ្វីប្រែប្រួលនោះឡើយ​។ ក្រុមជ្រុលនិយមក៏មិនអាចបំបែកបំបាកទំនាក់ទំនងនោះបានដែរ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print